ភ្នំពេញ៖ ថ្មីៗនេះបានការភ្ញាក់ផ្អើលមួយនៅលើបណ្តាញសង្គមហ្វេសប៊ុក គឺដោយសារតែតារាចម្រៀង ជុំ លីណូ ត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួន នេះបើយោងទៅតាមគណនីហ្វេសប៊ុកឈ្មោះ Chan Chhean បាន
បង្ហាញឲ្យដឹងនូវដំណឹង ខណៈតារាចម្រៀងសំបូរស្ទីល ជុំ លីណូ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនភ្លាមៗនៅឯគេហដ្ឋានក្រោមបទ ជួញដូរគ្រឿងញៀន ។ ក្នុងរូបភាពប៉េអឹមឈរសងខាង ឯដៃទាំងទ្វេជាប់ដោយខ្នោះដែកសឹងមិនគួរឲ្យជឿនេះ បានធ្វើឲ្យមហាជនមានការភ័ន្តច្រឡំដោយគិតថាជាការថតសម្តែង
ក្នុងបទចម្រៀងណាមួយប៉ុណ្ណោះ ប៉ុន្តែទន្ទឹមភាពសន្និដ្ឋាននេះក៏ត្រូវប្រភពខាងលើចេញមុខបញ្ជាក់ច្បាស់ជារឿងពិតថា «តារាចម្រៀងលោក ជុំ លីណូ ត្រូវបានប៉េអឹមចាប់បាត់ហើយដោយសារជួញដូរគ្រឿងញៀន» ។
ប្រភពពីដារ៉ាញូវស៍