កប់បោះគេមែន!កញ្ញា លី អុីវ៉ាធីណាត្រឡប់មកបង្អួតស្នាមសាក់ ក្រោយបាត់មុខ៣ឆ្នាំ

ជឿថាមហាជនប្រកដជាមិនភ្លេចទេ តារាចម្រៀងស្រីនិយាយភាសាចិនរអិលដូចទឹកកញ្ញា លី អ៊ីវ៉ាធីណា ក្រោយពីបាត់មុខពីសិល្បះប្រហែលជា៣ឆ្នាំមកនេះ បែរជាពេលនេះបង្ហាញខ្លួនម្តងទៀតជាមួយ ស្នាម សាក់រូបនាគលើខ្នងយ៉ាងឡូយធ្វើហ្វេនៗប្លែកភ្នែកគ្រប់គ្នា។

បន្ថែមទៀតថា តារាចម្រៀងខ្សែចិនសាច់សខ្ចីរូបនេះ បានចូលវិស័យសិល្បៈម្ដងទៀតបន្ទាប់ពីការបាត់មុខ ខកខានក្នុងការបញ្ចេញបទចម្រៀងអស់រយៈពេលច្រើនឆ្នាំ។ មកវិញលើកនេះ លី អ៊ីវ៉ាធីណា តារាចម្រៀង ប្រចាំផលិតកម្ម ថោន បានផ្លាស់ប្ដូរ Style ប្លែកភ្នែកតែម្ដងជាមួយរូបភាពស្លៀកសម្លៀកបំពាក់ប្រពៃណីចិន ថតកាច់រាងក្នុង Studio ហើយសកម្មភាពទាំងនេះត្រូវបានគេសង្ស័យថាកញ្ញាទំនងជាកំពុងថតបទចម្រៀង។

ថ្វីត្បិតថារយៈពេល៣ឆ្នាំមកនេះកញ្ញាបាត់មុខពីសិល្បៈក៏ពិតមែន ប៉ុន្តែកញ្ញានៅតែបន្តសកម្មភាពបែប ឯកជននៅក្នុងបណ្ដាញសង្គមតាមរយៈរូបភាពផ្សេងៗ និងសម្រុកខ្លាំងលើជំនួយទាំងពីរក្នុងដៃ ដែល បច្ចុប្បន្នក្រៅពីជាតារាសម្រៀង លី អ៊ីវ៉ាធីណា ក៏ជាថៅកែស្រីភោជនីយដ្ឋានបម្រើប្ហូមចិនមួយកន្លែង និងជាម្ចាស់ហាងមជ្ឈមណ្ឌលថែ រក្សាសម្រស់មួយកន្លែងផងដែរ៕