ក្រោយកញ្ញា ឌួង​ ម៉ានិច្ច បង្ហោះរូបប៉ុន្នានសន្លឹកមិនបានរូតខោ ស្រាប់តែហ្វេននាំគ្នាចូលខំមិញកប់ៗថា….

ជាក់ស្តែង មហាជនភាគច្រើនប្រាកដជាបានជ្រាបរួចមកហើយពីតារាស្រីលំដាប់់ជួរមុខកញ្ញា ដួង ម៉ានិច្ច ដែលជាពិធីការនី និងអ្នកសម្តែងនៅក្នុងខ្សែភាពយន្តជាច្រើន ខណៈដែលកេរ្តិ៍ឈ្មោះរបស់នាងទទួលបានភាពល្បីល្បាញកាន់តែខ្លាំងនៅក្នុងស្រទាប់សិល្បះបច្ចុប្បន្ននេះ។

ស្រាប់តែពេលថ្មីៗនេះ កញ្ញ ដួង ម៉ានិច្ច បានបង្ហោះរូបភាពមួយសន្លឹកដែលស្ថិតនៅក្នុងសំលៀកបំពាក់អ្នកដើរកម្សាន្តសមុទ្រ ធ្វើឲ្យផ្ទុះការចាប់អារម្មរណ៍យ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្តាញសង្គម ជាពិសេសប្រិយមិត្តអ្នកគាំទ្រនាងតែម្ដង។

ក្នុងឈុតកម្សាន្តសមុទ្រពណ៌ខ្មៅស្តើងបញ្ចេញសាច់ខ្ចី អមជាមួយនឹងការស្លៀកខោខូវប៊យសំយ៉េះមិនរូតឡេវផងនោះ ធ្វើឲ្យមានទាំងអ្នកដែលចូលទៅបញ្ចេញមតិល្អ និងមិនល្អជាច្រើនលើរូបភាពមួយសន្លឹករបស់នាង។

ដោយអ្នកខ្លះលើកឡើងថា ការដែលនាងស្លៀកពាក់របៀបនេះមើលទៅស្រស់ស្អាត និងមានភាពទាក់ទាញ ប៉ុន្តែសម្រាប់បងប្អូនមួយចំនួនទៀតបានបញ្ចេញមតិរិះគន់ក្នុងន័យស្ថាបនាថា នាងមិនគួរស្លៀកពាក់បែបនេះទាល់តែសោះ ព្រោះវាមើលទៅទាស់ភ្នែកមែនទែន ខណៈដែលនាងជាតារាសម្តែងខ្មែរមួយរូបតំណាងឲ្យស្រ្តីខ្មែរទូទៅផងដែរ៕