យោងតាមសេចក្តីប្រកាសថី្មៗនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ស្រ្តីខ្មែរជាពលករដែលមកពីប្រទេសថៃ អាយុ២២ឆ្នាំ មានអាសយដ្ឋាននៅស្រុកព្រះនេត្រព្រះ បានស្លា ប់ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ ដោយសារមាន បូ ស នៅក្នុងខួរក្បាល ពុំមែន ស្លា ប់ ដោយសារ ជំ ងឺ កូ វីដ ១៩នោះទេ។
រដ្ឋបាលខេត្តបញ្ជាក់ថា ពលករខាងលើ និងប្តី បានមកដល់កម្ពុជា តាមច្រកចំបក់ ស្រុកម៉ាឡៃ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ និងបានបញ្ជូនមកដល់មណ្ឌ ល ចត្តា ឡា ស័កវិទ្យាល័យម៉ាឡៃ។
ស្រ្តីរូបនេះ មាន អា កា រៈ តម្អូ ញ ឈឺ ក្បាល ក្តៅ ខ្លួន ខ្លាំង (៣៩,៥អង្សារ) និងមាន ក្អួ ត ចង្អោ រ ។ ដោយពិនិត្យឃើញ អា ការៈ ធ្ង ន់ ធ្ងរ ទើបក្រុមគ្រូពេទ្យប្រចាំការ បានបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកម៉ាឡៃសន្តិភាព ដើម្បីធ្វើការ ពិនិត្យ ព្យា បាល និងតាមដានសភាព ជំ ងឺ ជាបន្ត។
អ្នកជំងឺ និងប្តី ត្រូវបានយកសំណាកនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ គឺមានលទ្ធផល អវិជ្ជមាន។
នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ស្រ្តីរូបនេះ ត្រូវបានបញ្ជូនទៅ ព្យា បាល នៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី។ គ្រូពេទ្យបាន ពិនិត្យ និងសួរប្រវត្តិអ្នក ជំ ងឺ ឃើញថា អ្នក ជំ ងឺ មានប្រវត្តិឈឺក្បាលរយៈពេល ២ខែមកហើយ និងមានអាការៈឈឺក្បាលកាន់តែខ្លាំង ក្អួ ត រឹងក និងពិបាកកម្រើក ឈឺ ពោះ វង្វេងស្មារតី។
សភាពអ្នក ជំ ងឺ កាន់តែធ្ងន់ធ្ងរ ទោះក្រុមគ្រូពេទ្យខំសង្គ្រោះយ៉ាងណា ក៏នៅតែមិនអាចជួយសង្គ្រោះបានឡើយ ហើយនៅទីបំផុតបានទទួល មរណ ភាព នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ ដោយមូលហេតុ បូស ក្នុងខួរក្បាល៕