រំភើបមែន!ក្រោយលោកឧកញ៉ា ស្រី​ ចាន់ ថន ក្រោយលោកបង្ហាញរថយន្តដែលលោកជិះមានអាយុស្មើនឹងរូបលោក

មហាជនប្រកដជាជ្រាបហើយ​ អំពីលោកឧកញ៉ា ចិត្តបុណ្យតែងតែជួយនិងផ្តល់ឪកាសអោយបុគ្គលមានសម្ថភាព ជាពិសេសឧកញ៉ា ជាមនុស្សម្នាក់ស្រលាញ់ជីវិតរស់នៅបែបសមញ្ញយ៉ាងមានក្តីសុខ

ថ្មីៗនេះលោកបានធ្វើអោយមហាជនមានការភ្ញាក់ផ្អើលក្រោយបង្ហាញរថយន្តសំណព្វចិត្តលោក ស៊េរីឆ្នាំ១៩៨៣ គឹរថយន្ត TOYATA Camarillo មិនគួរឱ្យជឿ ព្រោះសម័យនេះ អ្នកមានៗប្រជែងគ្នា សម្ងែងទ្រព្យឡានទំនើប មាសពេជ្រ វីឡាទាំងជុងៗ តែលោកឧកញ៉ាស្រលាញ់រថយន្តសំណ្វពចិត្តមួយនេះ លោកឧកញ៉ា ស្រី ចាន់ថន នៅតែបន្តប្រើរថយន្តនេះមកដល់សព្វថ្ងៃដែលអាយុកាលរថយន្តនេះស្មើនិងរូបលោក

លោកបានបង្ហោះសំណេរមួយ បង្កប់ន័យយ៉ាងជ្រៅថា៖ «គ្មានRollersជិះមានតែឡាន សំណព្វចិត្ត TOYOTA Camarillo សេរី ឆ្នាំ ១៩៨៣ ហើយឡាននេះគិតទៅស្មើនិងអាយុខ្ញុំកើត» ។

លោកឧកញ៉ាស្រី ចាន់ថន រៀបរាប់បែបនេះ ក្នុងពេលលោកប្រើយានជំនិះបុរាណមួយនេះ ទៅមើលអំពីដំណើរការសាងសង់នូវគម្រោងថ្មីៗរបស់លោក នៅឯសួនកម្សាន្តស្កាយលែន 7NG នៃទឹកដី ស្រុក ខ្សាច់កណ្តាល ខេត្តកណ្តាល ៕