ថ្មីទៀតហើយ! បុរសម្នាក់គ្រសារ ប ង្ខំ អោយយកប្រពន្ធ ខឹ ង ចិត្តពេកតែងស្រីទៅក្នុងថ្ងៃណាត់ជួបដំបូង…

យោងតាមប្រភពព័ត៍មាន បុរស​ម្នាក់​ពី​ទីក្រុង Shenzhen ប្រទេស​ចិន ដោយ​សារ​តែ​ធុញ​ទ្រាន់​នឹង​ការ បំ បុ ក ​ឲ្យ​មាន​ប្រពន្ធ​ពីសំណាក់​ឪពុក​ម្ដាយ​ពេក ក៏​បាន​ធ្វើ​សកម្មភាព​មួយ​ឲ្យ​គេ​ភ្ញាក់ ​ផ្អើ ល ពេញទីក្រុង។

បុរសខាងលើ​ ​កើត​ឆ្នាំ​១៩៩០ កំពុង​ធ្វើ​ការ​ផ្នែក Technology នៃ​ក្រុមហ៊ុន​មួយ ដែល​មាន​រូប​សម្បត្តិ​គួរ​សម​នឹង ប្រាក់​ខែ​បង្គួរ​នោះ នៅ​តែ​មិន​ទាន់​មាន​សង្សារ ទោះ​វ័យ​ជិត​៣០​ហើយ​ក៏​ដោយ។ ប្រការ​នេះ​បាន​ធ្វើ​ឲ្យ​ប៉ាម៉ាក់​លោក​បារម្ភ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គាត់​រំអុក​លោក​ឲ្យ​ទៅ​មើល​មុខ​កូន​ស្រី​គេ​រហូត។

ចុង​បញ្ចប់​លោក​ក៏​ព្រម​ទៅ​មើល​មុខ​កូន​ស្រី​គេ ហើយ​ធ្វើ​ឲ្យ​នាង​មិន​អាច​បំភ្លេច​បាន​អស់​មួយ​ជីវិត ត្បិត​លោក​បាន​តែង​ខ្លួន​ជា​ស្រី មក​ណាត់​ជួប​មនុស្ស​ស្រី​ដែល​ម៉ាក់​ប៉ា​លោក​រៀប​ចំ​ឲ្យ​តែ​ម្ដង។

គ្រាន់​តែ​ឃើញ​បែប​នេះ ស្រី​ខាង​ស្រី​ក៏​ក្ដៅ​ស្លឹក​ត្រចៀក​ស្រែក​ខ្លាំង​ៗ​ថា៖ លោក​បែកមែនទេហេតុ​អ្វី​ស្លៀកពាក់​បែប​នេះ​មក​ជួប​ខ្ញុំ​? និយាយ​បាន​ត្រឹម​នេះ ខាង​ស្រី​ក៏​ចាក​ចេញ​ទៅ ទុក​ឲ្យ​លោក​នៅ​ម្នាក់​ឯង។

ពេល​ត្រូវ​គេ​សួរ​ថា​ហេតុ​អ្វី​ធ្វើ​បែប​នេះ បុរសរូប​នេះ​បាន​ឲ្យ​ដឹង​ថា លោក​ចង់​បង្ហាញ​ពី​ការ​ធុញ​ទ្រាន់​ចំពោះ​ការ​បង្ខំ​ឲ្យ​មាន​គូ​របស់​គ្រួសារ​ទើប​ធ្វើ​បែប​នេះ ហើយ​លោក​សង្ឃឹម​ថា​ឪពុក​ម្ដាយ​ដទៃ​នឹង​មិន​បង្ខំ​កូន​ដូច​ប៉ាម៉ាក់​លោក​ទេ។