អបអរសាទរ! បវរកញ្ញា លីវ ជីលី ទទួលបានឪកាសទៅប្រកួតនៅប្រទេសថៃជំនួសកញ្ញា…….

ដូចដែលមហាជនបានជ្រាបហើយថា Miss Grand Cambodia លំដាប់​លេខ​១​កញ្ញា សេង រដ្ឋា បានប្រកាស​លាលែង​ពី​ដំណែង​ក្រោយ​មាន​បញ្ហា​ជាមួយ​អ្នកដឹកនាំ​កម្មវិធី​លោក អ៉ិ​ន សុ​ភិន ស្រាប់តែ​បវរកញ្ញា​លំដាប់​រង​ទី​១​របស់​យើង​គឺ​កញ្ញា លឹម សុធាវី​ដែល​នឹងត្រូវ​បន្ត​តំណែង​ប្រកួត​លើ​ឆាក​អន្តរជាតិ​ជំនួស​កញ្ញា សេង រដ្ឋា បានប្រកាស​បដិ សេធ ​មិន​ទទួលយក​ដំណែង​នេះ​ដូចគ្នា​។​

ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ​​កញ្ញា លឹម សុធាវី ដែលជា​បវរកញ្ញា​លំដាប់​រង​ទី​១​របស់​យើង​មិន​ទទួល​ដំណែង​ពី​កញ្ញា សេង រដ្ឋា នោះ​ខាង​ស្ថាប័ន​អាច​និង​ពិចារណា ប្រគល់​ដំណែង​នេះ​ឱ្យទៅ​បវរកញ្ញា លីវ ជីវ​លី ដែលជា​លំដាប់​រង​ទី​២ Miss Grand Cambodia 2020-2021។

កញ្ញា លីវ ជីលី គឺជាលំដាប់វរកញ្ញាឯក​រង​ទី​២ ហើយត្រូវផ្ទេតំណែងកញ្ញា លឹម សុធាវី​ ដែលបដិ សេធ មិនទទួលយកបវរកញ្ញាឯក រហូតដល់ឈានជើង សម្រិតសម្រាំង និង រកឃើញសារជាថ្មី កញ្ញា លីវ ជីលី៕

កញ្ញា លីវ ជីលី គឺជាអតីតបេក្ខភាព​ជាប់លំដាប់រងទី២ នៃបវរកញ្ញា Miss Grand Cambodia 2020 តែយ៉ាងណា យើងនឹងបន្តរង់ចាំមើលការវិវត្តន៍ បន្តទៀត ទម្រាំដល់ថ្ងៃនៃការប្រកួត៕