ធនធានមនុស្ស! បណ្ឌិតសេដ្ឋកិច្ចវ័យក្មេងខ្មែរមួយរូបទៀត ទើបបញ្ចប់ពីស្រុកបារាំង នៅសកលវិទ្យាល័យ Bordeaux!

បណ្ឌិតសេដ្ឋកិច្ចវ័យក្មេងខ្មែរមួយរូបទៀត ទើបបញ្ចប់ពីស្រុកបារាំង នៅសកលវិទ្យាល័យ Bordeaux ក្នុងវ័យ២៩ឆ្នាំ, ឆន ឌីណា ប្រឹងប្រែងស្រាវជ្រាវទាំងថ្ងៃទាំងយប់ អស់ពេលបីឆ្នាំ ហើយថ្ងៃនេះ គាត់ការពារនិក្ខេបបទដោយជោគជ័យ នៅចំមុខសាស្ត្រាចារ្យបណ្ឌិត៦រូប មកពីប៉ារីស, អេស្តូនី, លីល, ក្លែម៉ុង់ហ្វេរ៉ង និង Bordeaux។

ក្នុងអារម្ភកថានៃនិក្ខេបបទស្តីពី “សកលភាវូបនីយកម្ម វិសមភាព និងទុគ៌តភាព” កម្រាសជាង៤២០ទំព័រ, បណ្ឌិតក្តៅៗរូបនេះ រម្លឹកគុណពិសេសចំពោះ អ្នកម្តាយមេម៉ាយ, អ្នកនយោបាយខ្មែរមួយរូបដែលខ្លួនហៅថា “ពូ” ហើយនិងបិតារដ្ឋបុរសសិង្ហបុរី លី ក្វាន់យូ។

ចេញពីស្រុកបារាំង, ឌីណា ទទួលអាហារូបករណ៍បន្តការស្រាវជ្រាវ កម្រិតក្រោយបណ្ឌិត (Postdoc) នៅស្វីសបន្ថែមទៀត ៕