ពិតជាល្អណាស់! ពីកម្មករក្រឡឹងដែក ស្ត្រីខ្មែរម្នាក់នេះ ផ្លាស់ប្ដូរវាសនាខ្លួនឯងក្លាយជាម្ចាស់ក្រុមហ៊ុនដ៏ធំនៅប្រទេស..

ធ្លាប់​មាន​ឈ្មោះ​ជា​នារី​សាមញ្ញ​ធម្មតា​ម្នាក់​​តែ​​​អ្នកនាង ជាន ដារី ហៅ គីម ហន់ហ៊ី បាន​ផ្លាស់​ប្ដូរ​ជីវិត​ខ្លួន​ឯង​ក្លាយ​ទៅ​ជា​ម្ចាស់​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​ដ៏​ធំ​មួយ​នៅ​ប្រទេស​កូរ៉េ និង​មាន​អាជីវកម្មជា​ច្រើន​ទៀត​នៅ​ក្នុង​ដៃ។

អ្នកនាង គីម ហន់ហ៊ី បាន​ឲ្យ​ដឹង​ថា មុនពេល​ខ្លួន​​មាន​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​នៅ​ប្រទេស​កូរ៉េ​ ដូច​សព្វ​ថ្ងៃ​នេះ​ដំបូង​ឡើយ​​អ្នកនាង ធ្វើការ​ស៊ីឈ្នួល​គេ​ជា​កម្មករ​​នៅ​កន្លែង​ក្រឡឹង​ដែក​​ ដែល​ជាការ​ងារ​​មួយ​​គ្រោះ​ថ្នាក់​បំផុត​​សម្រាប់​ស្ត្រី។

អំឡុង​ពេល​ធ្វើការ​ក្រឡឹង​ដែក​នៅ​ក្នុង​ម៉ាស៊ីន​នេះ​ដែរអ្នកនាង គីម ហន់ហ៊ី ថា​ខ្លួ​ន​ហត់​ខ្លាំង​ណាស់​រក​ពេល​សម្រាក​មិន​បាន​ទេ ធ្វើ​ការ​ថ្ងៃ​​មួយ​​អាទិត្យ​យប់​មួយ​អាទិត្យ​​ដោយ​មិន​ហ៊ាន​រអ៊ូរទាំ​ឬ​ប្រាប់​​ឪពុក​ម្ដាយ​ពី​ផល​លំបាក​ខ្លួន​នៅ​ប្រទេស​កូរ៉េ​ឡើយ ព្រោះ​មិន​ចង់​ឲ្យ​ពួក​គាត់​ពិបាក​ចិត្ត​​អស់​រយៈពេល​ជាង​៣ឆ្នាំ។

ក្រោយ​ធ្វើការ​ឲ្យ​គេ​បាន​រយៈ​ពេល​៣ឆ្នាំ​អ្នកនាង គីម ហន់ហ៊ី ក៏បាន​យក​ថវិកា​ដែល​សន្សំ​បាន​ទៅ​បើក​ក្រុម​ហ៊ុន​​មួយ​​មាន​ឈ្មោះ​ថា JLS ដែល​ជា​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​ល្អ​បំផុត​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​​ទៅកម្ពុជា។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​នោះ​ក្រុម​ហ៊ុន JLS ដំណើរ​បើក​បាន​តែ​២ឆ្នាំ​ប៉ុណ្ណោះ​តែ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​ពុក​ម៉ែបងប្អូន​​ពិសេស​អ្នក​រកស៊ី​អនឡាញ​​ដែលនាំ​ផលិតផល​ពី​ប្រទេស​កូរ៉េ​មក​លក់​នៅ​កម្ពុជា។

អ្នកនាង បន្ថែមថា មូល​ហេតុ​ដែល​សម្រេច​ចិត្ត​បើក​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​​ខាង​លើ ក្នុង​គោល​បំណង​ចង់​ឲ្យ​បងប្អូន​ខ្មែរ​​ដែល​ជា​ពលករ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​ ងាយ​ស្រួល​ក្នុង​​ការ​ផ្ងើ​ឥវ៉ាន់​ទៅគ្រួសារ​​​ពី​កូរ៉េ​ខាង​ត្បូង​​​មក​កាន់​កម្ពុជា​ ជាមួយ​តម្លៃ​សមរម្យ។

ក្រៅ​ពី​មាន​ក្រុម​ហ៊ុន​ដឹក​ញ្ជូន​ JLS ហើយ​នោះ​អ្នកនាង គីម ហន់ហ៊ី ក៏​មាន​ក្រុម​ហ៊ុន​បង្កើត​ប្រេន​​ផលិតផ​ល​ឲ្យ​ភ្ញៀវ​ផងដែរ ពិសេស​គឺ​ផលិតផល​គ្រឿង​សម្អាង​​តែម្ដង។ដូច្នេះ​ប្រសិន​បើ​ពុកម៉ែបងប្អូន​ចង់​បង្កើត​ប្រេន​​ផលិតផល​អាច​ទាក់ទង​អ្នកនាង។

មួយ​វិញ​ទៀត​អ្នក​នាង សុំ​ប្រាប់​ទៅ​ពុកម៉ែ​បងប្អូន​​ដែល​ប្រើប្រាស់​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក Tiktok Instagram ថា​មូល​ហេតុ​ដែល​អ្នកនាង ដាក់​ឈ្មោះ​ក្រុម​ហ៊ុន​ជា​អក្សរ​កាត់​ថា JLS ផ្ដើម​ឡើង​ពី​ឈ្មោះ​កូន​​សំណព្វ​ចិត្ត​ជា​ជន​ជាតិ​កូរ៉េ​ដែល​មាន​ឈ្មោះ​ពេញ​ ជូអឺន។

គួរ​រម្លឹក​ថា​អ្នកនាង ជាន ដារី ហៅ គីម ហន់ហ៊ី គឺ​ជា​កូន​អ្នក​ខេត្ត​កំពង់ចាម ហើយ​បច្ចុប្បន្ន​អ្នកនាង​គឺជា​អ្នក​ជំនួញ​ស្រី​ជោគ​ជ័យ​វ័យ​ក្មេង​នៅ​ប្រទេស​កូរ៉េ ក្រោយ​ប្រើ​ពេល​វេលា​រស់​នៅ​ទីនោះ​អស់​រយៈ​ពេល​ជាង​១០ឆ្នាំ៕ ប្រភព៖ ដើមដូង