ភ្នំពេញ៖ ប្រិយមិត្តដឹងរួចមកហើយ នៅវេលាម៉ោង ១និង ៤០នាទីរសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយនៅចំណុចគល់ស្ពានជ្រោយចង្វារ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្ករដោយរថយន្តដឹកទំនិញមួយគ្រឿង បានបុកជាមួយរថយន្តស៊េរីទំនើបមួយ ម៉ាក Mclaren 720s មួយគ្រឿងរបស់លោកឧញ៉ាម្នាក់ ដែលមានតម្លៃលានដុល្លារ រថយន្តស៊េរីទំនើបនោះពាក់ស្លាកលេខ ភ្នំពេញ 2AW-0720 បណ្តាលអោយរងការខូចខាតយ៉ាងដំណំ នៅផ្នែកឆ្វេងខាងក្រោយរថយន្ត ។
ក្រោយរថយន្តទាំងពីរត្រូបានដឹកយកទៅរក្សាទុក ដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់ ។ រឿងនេះផងដែរ លោក ផែង វណ្ណៈ លោកបានបង្ហោះអោយដឹងថា៖ «មន្ត្រីនគរបាលចរាចររាជធានី បានអោយដឹងថា ករណីគ្រោះ
ថ្នាក់ចរាចរណ៍រវាងរថយន្តទេសចរណ៍ ២៤កៅអី និងរថយន្តស្ព័រស៊េរីទំនើប នៅរង្វង់មូលគួចកាណុង ត្រូវបានដោះស្រាយបញ្ចប់ហេីយ ដោយម្ចាស់រថយន្តស្ព័រ មិនទាមទារសំណងអ្វីទាំងអស់ដោយគ្រាន់តែអោយ អ្នកបេីកបររថយន្តទេសចរណ៍ សុំទោសតែប៉ុណ្ណោះ ។ សូមកោតសរសេីរម្ចាស់រថយន្តស្ព័រ ដែលមានសប្បុរសធម៌យោគយល់ដល់អ្នកខ្វះខាត »៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖
វីដេអូខាងក្រោម