ឃើញកូនស្រី មានកាយវិការប្លែក ដាក់កាមេរ៉ាតាមដាន ឃើញស្ដែងៗ គឺ … (មានវីដេអូ)

បរទេស៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ថ្មីៗនេះមានរឿងភ្ញាក់ផ្អើលមួយបានកើតឡើងនៅលើគ្រួសារមួយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នេះបើយោងតាមប្រភព​ព័ត៌មាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បុរស​ជា​ឪពុក​របស់ក្មេងស្រីបាន​ឲ្យ​ដឹង​ថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គាត់បានតម្លើង​កាមេរ៉ា​សុវត្ថិភាព​នៅ​ក្នុង​ផ្ទះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បន្ទាប់​ពី​កូន​ស្រី​បាន​និយាយ​ថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មាន​រឿង​ចម្លែកៗ​មក​រំខាន​នាង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តាមរយៈវីដេអូ​ឃ្លិប​មួយ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែល​ថត​បាន​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បង្ហាញ​ឲ្យ​ឃើញថា ក្មេង​ស្រី​ម្នាក់​កំពុង​អង្គុយ​លេង​សុខៗ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជា​មួយ​កូន​តុក្កតា​របស់​នាង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្រប​ពេល​នោះ តុក្កតា​ផ្សេង​ទៀត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែល​នាងទុក​ចោល​​ក្បែរ​នោះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បាន​កម្រើក​ក្បាល​ម្ដង​ហើយ​ម្ដង​ទៀត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គួរ​ឲ្យ​ព្រឺព្រួច​មែនទែន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រោយមកទៀត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្មេង​ស្រី​ដដែលបាន​ជួប​ប្រទះ​រឿង​គួរ​ឲ្យ​រន្ធត់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រហូត​រត់​បាត​ជើង​ស​ព្រាត ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅ​ពេល​ដែល​នាង​កំពុង​តែ​គូរ​រូប​លេង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្រាប់​តែ​ក្រដាស​នៅ​លើ​តុ​ក្បែរ​ខ្លួន​នាង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ត្រូវ​ខ្យល់​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បក់​ជ្រុះ​មួយ​រំពេច​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនតែប៉ុណ្នោះទេ របស់របររបស់នាងដែលនៅលើតុនោះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ត្រូវធ្លាក់ចុះក្រោម ហើយតុករំកិលដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​វីដេអូ​ឃ្លិប​ខាងលើត្រូវបានបង្ហោះដោយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឪពុកក្មេងស្រីខាងលើនៅក្នុងបណ្តាញសង្គម ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយមិនបានបញ្ជាក់ថានៅកន្លែងណានោះទេ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ ព័ត៌មានថ្មីៗ