នឹកណាស់! ថ្ងៃនេះជាថ្ងៃគម្រប់ខួប ២ ឆ្នាំនៃស្លាប់របស់តារាចម្រៀង ខេមរៈ ស្រីពៅ

បើគិតចាប់ពីថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៩ រហូតមកដល់ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២១ នេះ រយៈពេល ២ ឆ្នាំមកហើយនៃការលាកចាកលោកគ្មានថ្ងៃត្រលប់របស់តារាចម្រៀង ខេមរៈ ស្រីពៅ ប្អូនស្រីបង្កើតរបស់តារាចម្រៀង ខេមរៈ សិរីមន្ត។

យ៉ាងណាមិញ មកដល់ថ្ងៃគម្រប់រយៈពេល ២ ឆ្នាំ នៃការទទួលមរណភាពដោយរោគគាពាធរបស់តារាស្រីសំឡេងផ្អែមរូបនេះ មហាជនអ្នកគាំទ្រជាច្រើន មានក្ដីនឹករឮកដល់ម្ចាស់បទ «ទូរស័ព្ទផ្តាច់ស្នេហ៍រូបនេះ» យ៉ាងខ្លាំង។

គួររំឮកថា តារាចម្រៀងល្បីឈ្មោះ ខេមរៈ ស្រីពៅ បានទទួលមរណភាព ក្នុងវ័យ ២៨ ឆ្នាំ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នាមន្ទីរពេទ្យមួយក្នុងប្រទេសឥណ្ឌា ដោយសារជំងឺក្រលៀន និងសួតធ្ងន់ធ្ងរ អស់រយៈពេល ៤ ឆ្នាំមកហើយ៕ ប្រិជាប្រិយ