មានតែពាក្យថាសោកស្តាយ! ភរិយា ពេជ្រ ថាណា ទទួលមរណៈភាពព្រោះតែគាត់….

ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២១ កន្លងទៅនេះ តារាចម្រៀងប្រចាំផលិតកម្មថោន ពេជ្រ ថាណា បានជួបទុក្ខធំ ដោយភរិយារបស់លោកបានលាចាកលោកចោលហើយ ក្រោយពីទើបតែលេចឮព័ត៌មានថា មានភរិយា និង កូនរួចហើយនោះ។

ហើយការមរណភាពរបស់ភរិយារបស់លោកគឺបណ្តាលមកពីជម្ងឺក្រពះកម្រិតធ្ងន់ធ្ងរ ដែលបានសម្រាកព្យាបាលអស់រយៈពេលជាច្រើនឆ្នាំមកហើយនេះហើយតាមការអោយដឹងពីប្រភពអ្នកស្និទ្ធស្នាលរបស់តារាចម្រៀង ពេជ្រ ថាណា ។

គួរឲ្យដឹងថា បន្ទាប់ពីទទួលបានដំណឹងដ៏សោកសៅនេះដែរ សិល្បករសិល្បការិនីជាច្រើនក៏បានចូលរួមរំលែកទុក្ខពីលោក ពេជ្រ ថាណា ផងដែរ ។ ក្នុងនោះលោក ពេជ្រ ថាណា បានឲ្យដឹងថា ពិធីបុណ្យសពរបស់ភរិយាលោកធ្វើឡើងនៅឯស្រុកកំណើតនាខេត្តបាត់ដំបង៕