រឿងទៀតហើយបងប្អូន! លោក អ៊ឹម ជីវ៉ា ខឹងខ្លាំងដល់ថ្នាក់ផុសដៀលនារីម្នាក់កប់ៗមាត់សុទ្ធតែ…

ថ្មីៗនេះដែរ លោក អ៊ឹម ជីវ៉ា បានបង្ហោះសារមួយធ្វើឱ្យមហាជនចាប់អារម្មណ៍ព្រោះខ្លឹមសារដែលតារាប្រុសរូបនេះបានបង្ហោះ ហាក់បង្ហាញពីការខឹងសម្បាចំពោះនារីម្នាក់ រហូតដល់ថ្នាក់ដៀលថា «មីសត្វក្រពើ» ។

លោក អ៊ឹម ជីវ៉ា បានសរសេរសារបង្ហោះថា ៖ «ខ្ញុំលុបចោលមិនមែនចាញ់ទេណា តែដោយសារខ្ញុំគោរពបងស្រីម្នាក់ដែលនាងតែងតែហៅម៉ែ នាងស្គាល់បងស្រីនោះក៏ដោយសារខ្ញុំ តែនាងមិនបានគោរពបងស្រីនោះវិញទេ គេប្រាប់ក៏នាងមិនស្តាប់ដែរ! នាងបានច្រមុះមកស្អាតវិញដោយសារក្បាលអ្នកណា កុំអីច្រមុះនាងឯងរលួយងាប់បាត់ហើយ នាងឯងហ៊ានបកក្បាលមកខាំអញទៀត មីសត្វក្រពើ» ។

ការបង្ហោះសារនេះដែរ មហាជននៅមិនទាន់បានដឹងលម្អិតពីដំណើរដើមទងនៃរឿងរ៉ាវដែលឈានឱ្យលោក អ៊ឹម ជីវ៉ា ខឹងសម្បាខ្លាំងរហូតដល់ផុសសារដៀលជេរកប់ៗមាត់ជាសាធារណៈដូច្នេះឡើយ ហើយបើទោះជាលោកបានផុសដៀលជេរកប់ៗមាត់ក្តី ប៉ុន្តែលោកមិនបានបញ្ចេញអត្តសញ្ញាណនារីដែលលោកបានដៀលជេរពេញមាត់ជាមីសត្វក្រពើនោះដែរ ៕