សូមស្វាគមន៍ណាស់ លោក James Bond ហៅ 007 ដែលនឹង​មកដល់​កម្ពុជានៅថ្ងៃ…..

កំពូលតារាសម្តែងលោក Daniel Craig ដែលមហាជនស្គាល់ថាជា James Bond 007នោះ នឹងចូលរួមសម្ពោធ ទីលានសុវត្ថិភាព ដំបូងគេបង្អស់នៅកម្ពុជា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ខាងមុខ។ នេះបើតាមអង្គការ UNDP Cambodia។ កម្មវិធីនេះផងដែរនឹងត្រូវផ្សាយផ្ទាល់នៅម៉ោង ០៧ និង៣០ ល្ងាច នៅលើគេហទំព័រ UNDP Cambodia។

នៅក្នុងការផ្សាយផ្ទាល់នោះ James Bond 007 នឹងចែករំលែកអំពីមូលហេតុ ដែលធ្វើឱ្យគាត់យកចិត្តទុកដាក់ខ្ពស់ លើបញ្ហានេះ និងការធ្វើការរួមគ្នាជាមួយគាត់ ក្នុងការបញ្ចប់បញ្ហាមួយនេះ ដែលនៅតែឆក់យកជីវិតប្រជាជន​រាប់ពាន់​នាក់​ក្នុងមួយឆ្នាំ។

តាម UNDP Cambodia បានឱ្យដឹងថា លោក Daniel Craig គឺជាអ្នកស្វែងរកការគាំទ្រសកលរបស់​អង្គការ​សហប្រជាជាតិ សម្រាប់ការលុបបំបាត់គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម៕​kHMERLOAD