ប្រទេសទាំង 11 នៅក្នុងពិភពលោក ដែលមិនមានជំងឺកូវីដ-19 សោះឡើយ

បរទេស៖ កូវីដ-19 មាននៅគ្រប់ទីកន្លែងឬ? ចម្លើយគឺមិនដូច្នេះទេ មានប្រទេសចំនួន 11 ដែលនៅតែមិនមានការរាតត្បាតសោះឡើយ ចាប់តាំងពីវីរុសនេះបានរាតត្បាតទូទាំងពិភពលោកមក។

តែមិនគួរឱ្យភ្ញាក់ផ្អើលនោះទេ ព្រោះប្រទេសទាំងអស់នេះភាគច្រើនជាប្រទេសកោះនៅតំបន់ប៉ាស៊ីហ្វិកដែលមិនសូវមានអ្នកទៅដល់ មានប្រជាជនតិច និងជាប្រទេសដែលបានធ្វើការបិទប្រទេសតាំងពីជំងឺនេះរាតត្បាតលើកដំបូងម្ល៉េះ ដោយហាមឃាត់ភ្ញៀវទេសចរអន្តរជាតិទាំងអស់មិនឱ្យចូល។ ប្រទេសទាំង 11 នេះមានដូចជា៖

The Cook Islands: ចំនួនប្រជាជន៖ 17,000 នាក់។​ ការរឹតត្បិតរួមមានការបិទសាលារៀននៅកោះ Rarotonga ដែលមានចំនួនប្រជាជនច្រើនជាងគេក្នុងចំណោមកោះទាំង 15 របស់ប្រទេសនេះ និងបានលើកទឹកចិត្តដល់ការរក្សាគម្លាតសង្គមនៅក្នុងទីសាធារណៈ ប៉ុន្តែបន្ទាប់ពីពីរបីសប្តាហ៍ ជីវិតប្រចាំថ្ងៃបានវិលមករកភាពធម្មតាវិញ។

Tuvalu: ចំនួនប្រជាជន៖ 11,500 នាក់។ ព្រំដែនត្រូវបានបិទជាបន្ទាន់ ហើយអ្នកដែលចូលមកក្នុងប្រទេសត្រូវដាក់ឱ្យនៅដាច់ពីគ្នារយៈពេលពីរសប្តាហ៍។

Tonga: ចំនួនប្រជាជន៖ 104,000 នាក់ ប្រទេសកោះមួយនេះបានប្តូរទិសដៅនាវាទេសចរណ៍ និងអនុវត្តការហាមឃាត់ការធ្វើដំណើរអន្តរជាតិ។

Pitcairn Islands: ចំនួនប្រជាជន៖ 50 នាក់ មានប្រជាជនទាំងអស់គឺជាអ្នកជំនាន់ក្រោយនៃអ្នកជិះសំពៅ HMS Bounty និងជនជាតិ Tahitian មួយក្តាប់តូចដែលបានចុះចតលើកោះក្នុងឆ្នាំ1789 នៅទីនេះគឺគ្មានករណី COVID-19 សូម្បីតែមួយ។

Palau: ចំនួនប្រជាជន៖ 17,900 នាក់ ជាប្រទេសដែលកើតពីក្រុមកោះជាង 300 កោះ ប្រទេសនេះបានផ្អាករាល់ការធ្វើដំណើរ និងបានបង្កើតការដាក់ឱ្យនៅដាច់ឆ្ងាយពីគ្នាចំពោះពលរដ្ឋដែលវិលត្រឡប់មកប្រទេសវិញ។

Niue: ចំនួនប្រជាជន៖ 1,624នាក់ គ្មានសោះឡើយ មិនបាច់និយាយច្រើន។


Nauru: ចំនួនប្រជាជន៖ 12,700 នាក់ បើទោះជាមិនមានកូវីដក៏ដោយ ក៏ជាកោះមួយដែលការរស់នៅមានភាពលំបាកលំបិនដែរ។ នេះគីជាប្រទេសមួយដែលក្រីក្របំផុតនៅលើពិភពលោកដែលពិបាកក្នុងការរកលុយ រដ្ឋាភិបាលបានជួលដីរបស់ខ្លួនភាគច្រើនដល់អូស្រ្តាលីដើម្បីប្រើប្រាស់ជាជំរំឃុំឃាំងជនអន្តោប្រវេសន៍និងជនភៀសខ្លួនខុសច្បាប់។


Kiribati: ចំនួនប្រជាជន៖ 116,000 នាក់ មានក្រុមហ៊ុនអាកាសចរណ៍តិចតួចណាស់ដែលហោះហើរទៅកាន់ Kiribati ដូច្នេះវាងាយស្រួលសម្រាប់ប្រទេសនេះក្នុងការដាក់បំរាមលើការធ្វើដំណើរ។


Tokelau: ចំនួនប្រជាជន៖ 1,411 នាក់ មានទីតាំងស្ថិតនៅរវាងកោះហាវ៉ៃ និងនូវែលហ្សេឡង់ ប្រទេសដ៏តូចមួយនេះនៅតែមិនមានជំងឺកូវីដមកដល់ពេលនេះ។

Micronesia: ចំនួនប្រជាជន៖ 112,000 នាក់ ប្រទេសនេះគឺជាកម្រងកោះចំនួនជាង 600 កោះ រដ្ឋាភិបាលបានព្រមានជាដំបូងថា គ្មានអ្នកដំណើរណាម្នាក់ត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរតាមយន្តហោះ ឬនាវាណាមួយក្រៅពីរបស់ Federated States of Micronesia នោះទេ លើកលែងតែបុគ្គលដែលបានទទួលការអនុញ្ញាតពីរដ្ឋាភិបាលជាតិ ឬអ្នកដែលធ្វើការលើនាវាពាណិជ្ជកម្មតាមសមុទ្រ ដោយគោរពតាមវិធានការណ៍ការពារទុកជាមុន។


Turkmenistan: ចំនួនប្រជាជន៖ 5 លាននាក់ Turkmenistan គឺជាប្រទេសតែមួយគត់ដែលមិនមែនជាប្រទេសកោះនៅក្នុងចំណោមប្រទេសខាងលើនេះ ប្រទេសនេះជាប្រទេសអាស៊ីកណ្តាលដែលមិនមាននូវករណីឆ្លងណាមួយឡើយ។ គ្មានកូវីដសោះតែម្តង!៕

ប្រភព៖​ខ្មែរឡូត