គ្រាន់តែអានក៏ស្រក់ទឹកភ្នែកដែរ! កងទ័ពឆត្រយោងច្រើនរូប បង្ហោះសារក្ដុកក្ដួល ចំពោះមរណភាពលោក…

មរណភាពរបស់លោកវរសេនីយ លឹម សាយ គ្រូបង្ហាត់កងទ័ពឆត្រយោង បានធ្វើឱ្យមហាជនសម្ដែងក្ដីសោកស្ដាយជាពន់ពេក​មិនគួរណាលោកត្រូវមកអស់ជីវិតក្នុងមួយប៉ព្រិចភ្នែកបែបនេះ ។

កាន់តែរំជួលចិត្តឥបឧបមានោះកងទ័ពឆត្រយោងជាកូនសិស្សរបស់លោកវីសេនីយ៍ត្រី លឹម សាយ និងកងទ័ពកាម៉ង់ដូដែលធ្លាប់បានហ្វឹកហាត់ជាមួយ បានបង្ហោះសារសោកស្ដាយ និងរំជួលចិត្តបំផុត ចំ​ពោះ​បុគ្គលដ៏ឆ្នើមធ្លាប់បម្រើជាតិអស់រយៈពេលជាង ២០ ឆ្នាំមកនេះ ។

លោកវីសេនីយ៍ត្រី លឹម សាយ បានស្លាប់បាត់បង់ជីវិតក្នុងពេលលោតឆត្រយោង ក្នុងពិធីបញ្ចុះបឋមសិលា និងសម្ភោធសមិទ្ធផលនានា បិទវគ្គហ្វឹកហ្វឺនជំនាញកម្ម៉ង់ដូ ជំនាន់ទី១០ វគ្គហ្វឹកហ្វឹនជំនាញឆត្រយោងជំនាន់ទី២៩ និងបើកវគ្គហ្វឹកហ្វឺនជំនាញឆត្រយោង ជំនាន់ទី៣០ នៅសាលាហ្វឹកហ្វឺនទ័ពពិសេស តេជោសែនឱរ៉ាល ខេត្តកំពង់ស្ពឺ ។ ក្នុងនោះមានកងទ័ពឆតយោងមួយរូបទៀតរងរបួសធ្ងន់ធ្ងរ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ៕ ប្រជាប្រិយ