ប្រទេសជាតិមានការអភិវឌ្ឍន៍កាន់តែរីកចំរើន​ ទីក្រុងកាន់តែស៊ីវីល័យ! រដ្ឋបាលរាជធានីភ្នំពេញមានគម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងចំនួនពីរទីតាំងសម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរ

ភ្នំពេញ៖ មុននេះបើយោងតាមហ្វេសប៊ុកផេករបស់ រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហោះ ថែមទាំងសរសេរថា៖ «ប្រទេសជាតិមានការអភិវឌ្ឍន៍កាន់តែរីកចំរើន​ ទីក្រុងកាន់តែស៊ីវីល័យ! រដ្ឋបាលរាជធានីភ្នំពេញមានគម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងចំនួនពីរទីតាំងសម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរដោយថ្មើរជើងឆ្លងកាត់តំបន់នោះប្រកបដោយសុវត្ថិភាព ។

គម្រោងទីមួយមានទីតាំងស្ថិតនៅលើមហាវិថីម៉ៅសេទុងខាងកើតសាលាបឋមសិក្សាសន្ធរម៉ុក និងគម្រោងទីពីរមានទីតាំងស្ថិតនៅលើមហាវិថីម៉ៅសេទុងខាងលិចផ្សារដើមគ » ។ បន្ទាប់ពីការបង្ហោះជាសារធារណៈមក មានអ្នកចូលខមិនជាច្រើន ហើយនិងសប្បាយរីករាយជាមួយដំណឹងមួយនេះផងដែរ ។