កុំចេះតែហ៊ាន ចាប់រុំផ្លាស្ទិកដូចខ្មោចមុាំមី ចងជាប់ដើមឈើមួយព្រោះតែគាត់ធ្វើចរិកបែបហ្នឹង…….

ថ្មីៗនេះដែរមានការផ្ទុះការស៊ែរចែករំលែកជាច្រើនក្នុងបណ្ដាញសង្គម ដោយមានឃើញរូបភាពបុរសម្នាក់ត្រូវបានគេចាំចងរុំផ្លាស្ទិកចងផ្អោបនឹងគល់ឈើ ដោយមានសរសេរភ្ជាប់នឹងបដាថា «ខ្ញុំស្អប់ការចំណាយលុយទៅលើការសាក់រូបណាស់» នៅទីតាំងហាងសាក់រូបមួយកន្លែង ដែលស្ថិតនៅទីក្រុងហាណូយ ប្រទេសវៀតណាម។

ហេតុការណ៍នេះបានធ្វើឱ្យ អ្នកនិយមលេងបណ្ដាញសង្គមជាច្រើនមានការចាប់អារម្មណ៍ ដោយដំបូងគេគិតថារូបភាពនេះគឺធ្វើឡើងគ្រាន់តែជាការប្រម៉ូសិនហាងសាក់តែប៉ុណ្ណោះ ក៏ប៉ុន្តែ ខណៈនោះម្ចាស់ហាងសាក់ក៏បានចេញមកទម្លាយមូលហេតុពិតដែលនាំឱ្យឈានទៅដល់ការចាំចងបុរសម្នាក់នោះផ្អោបនឹងគល់ឈើដូចនោះផងដែរ។

ម្ចាស់ហាងបាននិយាយថា នេះគឺជាការផ្ដល់មេរៀនមួយចំពោះអតិថិជនដែលមិនមានទំនួលខុសត្រូវដូចជាបុរសម្នាក់នេះ ដោយហេតុថាបុរសម្នាក់នោះព្រមឱ្យលុយតែមួយចំនួន ដោយមិនឱ្យលុយគ្រប់ទៅតាមកញ្ចប់សេវាកម្មហាង។ កន្លងមកបុរសម្នាក់នោះ តែងតែគេចវេសមិនព្រមសងលុយគ្រប់ចំនួន រហូតដល់ពេលដែលលោកបានជួបផ្ទាល់ ក៏ផ្ដល់មេរៀនទុកជាការព្រមានមួយចំពោះគេតែម្ដង។ យ៉ាងណាក៏ដោយ នៅទីបំផុតម្ចាស់ហាងក៏បានដោះលែងបុរសម្នាក់នោះវិញដោយសេចក្ដីអាណិតចំពោះរូបគេ ព្រោះថាបុរសម្នាក់នោះពុំមានលុយពិតប្រាកដមែន ។

យ៉ាងណាមិញ ករណីនេះគឺជាសារដាស់តឿនក្រើនរំឭកដល់បុគ្គលមួយចំនួនគួរណាស់ឱ្យមានទំនួលខុសមិនត្រូវគេចវេស នៅទង្វើដែលខ្លួនបានប្រព្រឹត្តិនោះឡើយ ជាពិសេស រឿងប្រាក់កាស់គួរណាស់សងគេទៅតាមចំនួនដែលបានព្រមពៀង ជៀសវាងកើតក្ដីក្ដៅក្រហាយទៅថ្ងៃក្រោយ៕

ប្រភពៈ Kapook