ស្រួលអីស្រួលម៉្លេះ! ឱ្យតែមាន ៩ ចំណុចនេះទៅ ដាក់ពាក្យប្រឡងចូលក្របខណ្ឌប៉ូលិសយ៉ាងស្រួល…

ពីមួយឆ្នាំទៅមួយឆ្នាំ រាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់ក្របខណ្ឌរាប់ម៉ឺនកន្លែងដល់ក្រសួងនានា សម្រាប់ធ្វើការប្រឡងជ្រើសរើស និង បណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីចូលបម្រើក្នុងក្របខណ្ឌរដ្ឋ ដែលមានដូចជា គ្រូបង្រៀន មន្រ្តីជាប់កិច្ចសន្យាតាមក្រសួងនានា ប៉ូលិស ទាហាន ជាដើម ។

ដោយឡែកសម្រាប់ក្របខណ្ឌមន្រ្តីនគរបាលឆ្នាំថ្មីនេះ តាមរយៈសេចក្ដីជូនដំណឹងរបស់បណ្ឌិត្យសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្រសួងបានបើកការប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ចំនួន ២០០ កន្លែង សិក្សារយៈពេល ០៤ ឆ្នាំ សម្រាប់ឆ្នាំ ២០២០ នៅបណ្ឌិត្យសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ ដែលក្នុងនោះចំនួនបេក្ខជនដែលត្រូវជ្រើសរើស គឺបានបែងចែកដូចខាងក្រោម ៖

-ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល (ជំនាញដឹកនាំបញ្ជា ជំនាញសន្តិសុខ ជំនាញសណ្ដាប់ធ្នាប់សាធារណៈ ជំនាញអន្តោប្រវេសន៍ ជំនាញអត្តសញ្ញាណកម្ម ជំនាញយុត្តិធម៌) ចំនួន ១៦០ កន្លែង ។
-ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល (ជំនាញភាសាអង់គ្លេស) ចំនួន​ ២០ កន្លែង ។
-ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល (ជំនាញពត៌មានវិទ្យា) ចំនួន ២០ កន្លែង ។

ទន្ទឹមនឹងនោះ កាលបរិច្ឆេទផ្ដល់ពាក្យ គឺចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២១ និង ទទួលពាក្យវិញ ចាប់ពីថ្ងៃទី ២៦ ខែមករា ដល់ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២១ ដោយឡែកទីកន្លែងប្រឡងគឺ ធ្វើនៅបណ្ឌិតសភានគរបាលកម្ពុជា ចំណែកឯកាលបរិច្ឆេទប្រឡង នឹងជម្រាបជូនដំណឹងនៅពេលក្រោយ ។

ចំពោះលក្ខខណ្ឌដើម្បីប្រឡងចូលជាមន្រ្តីនគរបាលវិញ បេក្ខជនទាំង ២ ភេទត្រូវមាន ៖
-សញ្ជាតិខ្មែរ
-សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
-អាយុច្រើនជាង ២៥ ឆ្នាំ គិតត្រឹមថ្ងៃប្រឡង
-កម្ពស់បុរស ចាប់ពី ១៧០ សង់ទីម៉ែត្រឡើង មានទម្ងន់ចាប់ពី ៦០ គីឡូឡើង ដោយសមមាត្រនឹងកម្ពស់

-កម្ពស់នារី ចាប់ពី ១៦០ សង់ទីម៉ែត្រឡើង មានទម្ងន់ចាប់ពី ៤៨ គីឡូឡើង ដោយសមមាត្រនឹងកម្ពស់
-នៅលីវ (ចាប់ពីពេលដាក់ពាក្យប្រឡងរហូតពេលបញ្ចប់ការសិក្សា)
-មានសុខភាពល្អ កាយសម្បទាមាំមួន
-ពុំធ្លាប់មានពិរុទ្ធភាពកន្លងនមក
-ធ្លាប់ឆ្លងការធ្វើតេស្តកាយសម្បទា មុននឹងផ្តល់ពាក្យសុំប្រឡង (សម្រាប់ជំនាញភាសាអង់គ្លេស និង ជំនាញព័ត៌មានវិទ្យ ត្រូវឆ្លងកាត់ធ្វើតេសភាសាអង់គ្លេស) ៕​ប្រជាប្រិយ