ធ្លាក់ទៀតហើយ! យន្តហោះឥណ្ឌូនេស៊ីដឹកអ្នកដំណើរបាត់ពីរ៉ាដាសង្ស័យធ្លាក់ចូល……

យន្ដហោះដែលបានបាត់បង់ការទាក់ទងត្រូវបានគេស ង្ស័យថា ធ្លាក់ចូលក្នុងសមុទ្រ ដែលបំណែកខ្លះរបស់យន្ដហោះត្រូវបានគេរកឃេីញ

ប៉ុន្ដែមិនទាន់មានការកំណត់ច្បាស់លាស់នោះទេ។ បើតាមការ ចុះផ្សាយ ដោយសារព័ត៌មាន The Jarkata Time ខណៈពេលនេះក្រុមការងារពាក់ព័ន្ធ និងក្រុមជួយសង្គ្រោះរបស់ប្រទេសឥណ្ឌូនេស៊ី

កំពុងតែធ្វើការ ស៊េី បអង្កេត និងស្វែងរកយន្តហោះនោះ។ គួរបញ្ជាក់ផងដែរ យន្ដហោះប្រ ភេទ B737-500 របស់ក្រុមហ៊ុន​អាកាសចរណ៍​ Sriwayay Air ផ្ទុកអ្នកដំណេីរសរុបចំនួន៥៦នាក់ អាកាសយានិក ២នាក់ និងបាហុនិកា៤នាក់បានបាត់ខ្លួនពីប្រព័ន្ធរ៉ាដារ( Radar)​ រយៈពេល ៤នាទីបន្ទាប់ពីហោះហើរ៕