បើមិនចង់ក្លាយជនល្មើសមិនដឹងខ្លួនទេ អ្នកលេង Tik Tok ចូលចិត្តបង្ហោះរូបអា.ស.អា.ភា.ស សូម…..

កាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២០ កន្លងទៅនេះ នាយកដ្ឋានពត៌មានវិទ្យានៃក្រសួងមហាផ្ទៃបានចេញសារក្រើនរំឭកដល់អ្នកដែលនិយមលេងកម្មវិធី Tik Tok ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការលេងថតបង្ហោះនូវរូបរាងកាយអាសអាភាសចូលទៅក្នុងបណ្ដាញដើម្បីទាក់ទាញនូវប្រជាប្រិយភាព ។

ដោយកន្លងមកក្រុមការងារនៃនាយកដ្ឋានព័ត៌មាននៃក្រសួងមហាផ្ទៃសង្កេតឃើញថា បងប្អូនមួយចំនួនបានប្រើប្រាស់កម្មវិធីនេះ ប្រាស់ចាកពីក្រមសីលធម៌សង្គម ឬច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដូចជា៖

– បង្កើតវីដេអូបង្ហាញកាយវិការ ឬរូបភាពអាសអាភាស
– បង្កើតវិដែអូជាមួយកាយវិការ ឬពាក្យពេចន៍អសីលធម៌

– បង្កើតវីដេអូក្នុងគោលបំណងបង្កើតព័ត៌មានក្លែងក្លាយ បង្ខូចកិត្តិយសអ្នកដទៃ ឬ បង្កឲ្យមានចលាចលសង្គម ។ អាស្រ័យហេតុនេះ នាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ សូមក្រើនរំលឹកដល់អ្នកលេងកម្មវិធីបណ្តាញសង្គម TikTok មេត្តា

បញ្ឈប់សកម្មភាពខុសឆ្គង ដូចបានរៀបរាប់ខាងលើ ព្រោះទង្វើទាំងនេះអាចធ្វើឲ្យខ្លួនក្លាយជាជនល្មើសនៃបទល្មើសណាមួយ ដោយពុំបានដឹងខ្លួន ៕