ហាមច្រណែន! លោកសុខ រក្សា បង្ហាញភាពផ្អែមល្ហែមជាមួយគូស្នេហ៍ក្រោយពេល… (មានរូបច្រើន)

ប្រិយមិត្តប្រាដកជានៅចាំតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ គឺលោក សុខ រក្សា កំពុងតែសាងទ្រនំសុភមង្គលជាមួយតារាសម្តែងស្រីល្បីឈ្មោះ អ្នកនាង កុល ដាវី បន្ទាប់ពីពួកគាត់រៀបការរួចមក គេសង្កេតឃើញថាពួកគាត់ទាំងពីរតែងតែបង្ហាញរូបភាពផ្អែមល្អែមជាច្រើន ។

ហើយរូបជាច្រើនដែលធ្វើឲ្យទស្សនិកជនខ្លះ និងអ្នកគាំទ្រនិងហ្វេនៗយ៉ាងច្រើនរបស់នាក់ទាំងពីរតែងតែច្រណែន រួមជាមួយការសរសើរផងដែរ ។ ជាមួយគ្នានេះ លោក សុខ រក្សា បាននាំប្រពន្ធ​ដ៏គួរឲ្យស្រលាញ់របស់លោក ទៅសម្រាកលំហែរកាយ និងក្រេបទឹកឃ្មុំនៅឯក្រៅប្រទេស យ៉ាងរីករាយ ។

បន្ទាប់ពីអ្នកទាំងពីរបានរៀបអាពាហ៍ពិពារហ៍រួចមក មានហ្វេនៗរបស់អ្នកទាំងពីរជាច្រើនកំពុង​រង់ចាំនូវដំណឹងល្អពីការ​មានបុត្ររបស់អ្នកទាំងពីរផងដែរ ៕