រំលឹកអតីតកាលជាមួយបទចម្រៀងស្នេហា ដ៏ឈឺចាប់ សឹងរកពាក្យរៀបរាប់មិនបាន នៅពេលមនុស្សដែលខ្លួនស្រលាញ់ខ្លាំងបំផុត បង្ខំចិត្តចាកចេញ ទាំងបេះដូង និងចិត្តរបស់គេ នៅនឹកយើងគ្រប់ពេល។
ជាការពិតយើបានដឹងមកហើយថាលោកហ្សូ ណូ គឺជាតារាចម្រៀងមួយរូបដែលមានប្រជាប្រិយ៏ភាពខ្លាំងក្នុងដួងចិត្តមិត្តយុវវ័យ ពីព្រោះតែរូបរាងដ៏សង្ហាររបស់លោក និងសម្លេងដ៏ក្រអួនក្រអៅពោពេញទៅដោយមនោសញ្ចេតនារៀបរាប់មិនអស់ឡើយ។ លោកគឺជាអ្នកចម្រៀងបែបរ៉ក់ ប្រចាំនៅផលិតកម្មរស្មីហង្សមាស ហើយសព្វថ្ងៃក្រៅពីអាជីពជាអ្នកចម្រៀង រូបលោកផ្ទាល់ក៏មានប្រកបរបររកសុីផ្ទាល់ខ្លួនផងដែរ។
ដោយលោក មានហាងលក់សម្លៀកបំពាក់ដោយប្រើឈ្មោះរបស់លោកតែម្តង មានឈ្មោះថា ហ្សូ ណូ។ បើងាកមើលមកលើអាជីពជាអ្នកសិល្បៈរបស់លោកវីញ ឃើញថាលោកធ្វើបានយ៉ាងល្អតាំងពីទ្រនំចាស់ រហូតមកដល់ទ្រនំថ្មី។ ហើយថ្មីៗនេះ គេបានដឹងថាទ្រនំចាស់របស់លោក គឺផលិតកម្ម អឹម បានបង្ហោះបទចម្រៀងចាស់របស់លោកឡើងវិញ ដែលមានចំណងជើងថា៖ អូននៅនឹកបងមែនទេ។
យ៉ាងណាមិញ វាគ្រាន់តែជាការរំលឹកឡើងវិញនៅបទចាស់របស់លោកតែប៉ុណ្ណោះ មិនមានន័យថាលោកត្រឡប់ទៅច្រៀងនៅឯផលិតកម្មអឹមវីញនោះទេ។ ការដែលបកស្រាយបែបនេះ ព្រោះតែមានអ្នកគាំទ្ររបស់លោកមួយចំនួនមានការយល់ច្រឡំថាលោកត្រឡប់ទៅទ្រនំចាស់វិញ។
សូមទស្សនាវីដេអូខាងក្រោម៖