មិនសរសើរមិនបាន ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថា ជនជាតិថៃគឺជាជនជាតិមួយដែលចូលចិត្តស្រឡាញ់ និងថែរក្សានៅអ្វីៗដែលដូនតារបស់គេបានបន្សល់ទុកឲ្យ។ អ្វិដែលពិសេសនោះជនជាតិមួយនេះតែងតែដាក់បង្ហាញអ្វីៗទាំងអស់នៅទៅឲ្យបរទេសបានដឹងទៀតផង។
ជាកាពិតណាស់នៅពេលថ្មីៗនេះអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក កំពុងផ្ទុះការកោតសរសើរលើគំនិតច្នៃប្រឌិតរបស់ថៃ ដែលយកកញ្ចក់មកគូជារូបរាងប្រាសាទបុរាណមួយ ដើម្បីអាចឆ្លុះឃើញរូបរាងដើមប្រាសាទបុរាណបែកបាក់ទៅ មានអាយុកាលរាប់រយឆ្នាំ ។ គ្រប់គ្នាបានចាត់ទុកថានេះជាគំនិតច្នៃប្រឌិតថ្មីគួរឱ្យកោតសរសើរ ដែលអាចឱ្យភ្ញៀវទេសចរអាចឃើញរូបរាងពិតរបស់ប្រាសាទកាលពីមិនទាន់បែកបាក់ ។
ថ្មីៗនេះមានការផ្ទុះចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងទំព័រហ្វេសប៊ុកផេក Amazing World បានបង្ហោះរូបប៉ុន្មានសន្លឹកហើយសរសេរថា ៖ “Amazing! ThaiI dea When you walk through this clear glass You look at the stupa that is broken and You will find the original shape of the stupa 900 years. Wat Chedi luang Chiang Mai”
ដែលមានន័យជាភាសាខ្មែរថា ៖ គំនិតដ៏អស្ចារ្យរបស់ថៃ ! នៅពេលអ្នកដើរកាត់កញ្ចក់ថ្លានេះ ហើយអ្នក ក្រឡេកមើលប្រាសាទដែលបែកបាក់ នោះអ្នកនឹងឃើញរូបរាងដើមនៃប្រាសាទកាលពី៩០០ ឆ្នាំ ដែលស្ថិតនៅវត្ត Chedi luang ខេត្តឈៀងម៉ៃ ៕