ពេលនេះលោក ហេង ឡុង សម្រេចបញ្ចប់ការប្តឹងផ្តល់ លើករណីប្រមាថពូជសាសន៍ ខ្មែរ បន្ទាប់ពីមានការសំណូមពររបស់…

ភ្នំពេញ៖ ប្រិយប្រាកដជាបានដឹងរួចហើយ អំពីរឿងដ៏ចំរុងចំរាស់រវាង ពលករខ្មែរធ្វើការនៅប្រទេសកូរ៉េ ជាមួយតារា នៅឯប្រលានយន្តហោះម៉ាឡេសុី ។ ក្រោយពីមានការរិះគន់ចំពោះក្រុមពលករដែលបាន ដៀលពូជសាសន៍ខ្មែរ ប៉ុន្តែក៏មានការរិះគន់យ៉ាងខ្លាំងដែរចំពោះតារា ។

ពេលនេះផងដែរ បើយោងតាមគណនីយហ្វេសប៊ុករបស់លោក ហេង ឡុង ដែលលោកបានសរសេររៀបរាប់ថា៖«ខ្ញុំបាទសូមគោរពជម្រាបជូនបងប្អូនទាំងអស់មេត្តាជ្រាបថា: បន្ទាប់ពីមានសំណូមពររបស់ប្អូនឡេងណាវ៉ាត់ត្រាខ្ញុំបាទបានសម្រេចបញ្ចប់ការប្ដឹងផ្ដល់ លើករណីជេប្រមាថពូជសាសន៍ខ្មែរមកលើក្រុម

ការងារយើងខ្ញុំ។សង្ឃឹមថាការសម្រេចបែបនេះ ជាប្រការល្អមួយសម្រាប់ដោះស្រាយបញ្ហាដែលកើតឡើងដោយសន្តិវិធីរវាងខ្មែរ និងខ្មែរ។ ខ្ញុំបាទសង្ឃឹមថា បងប្អូននឹងមានការយោគយល់។ សូមអរគុណ!»