សំណាងល្អ! កង់បីឥណ្ឌា ឆ្លងផ្លូវ ត្រូវរថយន្ត២គ្រឿង បុកពីក្រោយបណ្តាលអោយផ្ងារជើង… (មានវីដេអូ)

ភ្នំពេញ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបាន បានកើតឡើងនៅវេលាម៉ោង១២យប់ រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ នៅត្រង់ចំណុចក្បែរភោជនីយដ្ឋាន១៦៨ លើផ្លូវជាតិលេខ២ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យរាជធានីភ្នំពេញ ។

ដោយមានកង់បីឥណ្ឌា បើឆ្លងផ្លូវ ហើយត្រូវបានរថយន្ត២គ្រឿង បើបរស្របទិសគ្នាមកពីក្រោយ ខណៈដែលរថយន្ត Lexus GS300 បានបន្ថយល្បឿនឲ្យកង់បី ឆ្លងផុត ស្រាប់តែមានរថយន្ត Prius បើកបរដោយនារីស្រស់ស្អាតម្នាក់ មកបុកពីក្រោយ ពីក្រោយរថយន្ត Lexus GS300 ដែលបន្តោយអោយ រថយន្ត Lexus GS300 ជ្រុលទៅបុកកង់បីឥណ្ឌា ក្រឡាប់ផ្ញារជើងតែម្តង ។

ក្នុងករណីនេះបង្ករអោយមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ចុះមកសម្រួល ។ ចំណែកឯម្ចាស់កង់បី វិញបានរងបួសស្រាល ហើយភាគីទាំងបីបានសម្រួលគ្នា ។ ប្រមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖ 

វីដេអូខាងក្រោម