ក្រោយផ្ទុះរឿង ឪពុកក្មេក រារាំង​ មិនអោយ​ ម្ដាយជួបនិងកូន​ ស្រាប់តែលោក​ ផែង​ វណ្ណៈ​ បាននិយាយថា… (មានវីដេអូ)

ភ្នំពេញ៖ យោងតាមគណីយហ្វេសប៊ុកឈ្មោះថា Lay Chanbormey ដែលបានបង្ហោះវីដេអូមួយ ហើយថែមទាំងភ្ជាប់សារមួយឃ្លាថា៖«ជួយ​ share រក​យុត្តិធម៌​អោយ​បង​ស្រី​ខ្ញុំ​ផង​ Pam Pam ទឹកចិត្តម្តាយ​ ពពោះប្រាំបួនខែដប់ថ្ងៃ​ រងកាំបិតនៅសល់ស្នាមដល់សព្វថ្ងៃ​ អស់ឈាមទាំងថ្លុក ម្តេចអ្នកឯងបំបែកម្តាយគេពីកូន

គេ​ អ្នកឯងអីក៏គ្មានបេះដូងម្លេះ​ ទាំងកូនតូចមិនទាន់អាយុ១ ខួបផង​ នៅបៅដោះម្តាយរាល់ថ្ងៃ​ (កូនអត់ចេះបៅទឹកដោះគោទេ)​ ដេកអោបទ្រូងម្តាយរាល់ថ្ងៃ​ ម្តាយនឹកកូនណាស់​ អាណិតកូន​ ត្រូវគេផ្តាច់ដោះទាំងកូននៅតូច​ ចេះធ្វេីរឿងបែបនេះកេីត​ ពង្រាត់កូនគេពីម្តាយគេ​ លាក់ទុកបង្ខាំងមិនអោយម្តាយជួបកូន សូម្បី5ម៉ែត​ ពីចំងាយ​ ម្តាយទៅសុំមេីលក៏គេមិនអោយមេីលដែរ» ។

មុននេះបន្ដិច ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ក្រោយពេលលោក ផែង វណ្ណៈ បានបង្ហោះសារមួយថា៖«ករណី​ចៅសង្កាត់​ អូរឬស្សី​ ២​ និង​ ក្រុម​គ្រួសារ​ រារាំង​ មិនអោយ​ ម្ដាយ​ជួបកូនស្រី​ បង្កើត​របស់ខ្លួន​ អាយុទេីបតែ​ ១០​ ខែ​ ខ្ញុំនឹងតាមដានរឿងនេះរហូតដល់ទីបញ្ចប់​ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ ឪពុកម្ដាយ​ក្មេក​បំបែកកូនប្រសារ

ស្រី​ ពីកូនប្រុសរបស់ខ្លួន​ និង​ បានយកទារកអាយុ​ ១០​ ខែ​ មករក្សាទុកដោយមិនអោយម្ដាយបានជួបនោះ​ ខ្ញុំបាន​រាយការណ៍រឿងហេតុនេះ​ ជូន​ ឯកឧត្ដម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរងនគរបាលជាតិ​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ រួចហេីយ​ ។ ពេលនេះនគរបាល​ ខណ្ឌទួលគោក​ និង​ នគរបាល​ ខណ្ឌសែន​សុខ​ កំពុង​ធ្វើការ​ហេីយ​ ។ សង្ឃឹមថា​ ទារកស្រី​ អាយុ​ ១០​ ខែ​ នេះ​ នឹងបានជួបម្ដាយវិញក្នុងពេលឆាប់ៗ​ ។ យេីងខ្ញុំក៏កំពុងតាមដានរឿងនេះបន្តទៀត​ ដេីម្បីស្វែងរកយុត្តិធម៌អោយភាគីពាក់ព័ន្ធទាំងសងខាង​ »។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូខាងក្រោម