ចុមខ្លាំងបាត់! ប៉ូលិសចុះចាប់អ្នកលេងល្បែង ស្រាប់មានអ្នកលេងរត់របូតសារ៉ុង និងសុំអោយម្ចាស់សារុងមកយកវិញផង… (វីដេអូស្តែងៗ)

ថ្មីៗនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ទាំងក្នុងបណ្តាញសង្គមហ្វេសប៊ុក និងកន្លែងកើតហេតុផ្ទាល់ ដោយក្រុមអ្នកលេងល្បែង១ក្រុមត្រូវបានប៉ូលិសចុះបង្ក្របដល់កន្លែង ធ្វើអោយអ្នកលេងរត់ចែកជើងគ្នា ផ្អើលគេផ្អើលឯង ។

តែអ្វីដែលគួរអោយចាប់អារម្មណ៍នោះ គឺមានអ្នកលេងល្បែងម្នាក់បានរត់របូតសារ៉ុង ធ្វើអោយប៉ូលិសហួសចិត្តជាខ្លាំង ។ បើយោងតាមគណនីយហ្វេសប៊ុកមួយដែលបានបង្ហោះវីដេអូនិងបានសរសេររៀបរាប់ថា៖

«ព័ត៌មានក្តៅៗបងៗប៉ូលិសបង្រ្កាបក្រុងអ្នកលេងល្បែងរត់ឡើងរបូតសារុង សុំម្ចាស់សារុងមកយកវិញផង នេះហើយលទ្ធផលប្រាប់ហើយមិនស្តាប់ 16,09.2019» ។ តាមប្រភពគេមិនទាន់ដឹងថាហេតុការណ៍នេះបានកើតឡើងនៅខេត្តឬក្រុងនេះទេ ៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូខាងក្រោម