អាណិតណាស់លោកអើយ បន្តាក់គ្នាតែម្ដង! មិននឹកស្មានថា នាយក្រិប ធ្លាក់ខ្លួនបែបនេះសោះ

ពិតជា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មានទុក្ខពេកហើយ តារាកំប្លែងមាឌតូច នាយ ក្រិប ដែលបានជួបទុក្ខធំ ដោយម្ដាយស្លាប់មិនបានប៉ុន្មានផង ស្រាប់តែបងថ្លៃ និងលោកឪពុកត្រូវបានលាចាកលោកនេះទៀត ។ អ្វីដែលធ្វើអោយលោកកាន់តែ ជួបបញ្ហាប្រឈមខ្លាំងនោះ គឺរឿងជីវភាព ព្រោះតែជីវភាពខ្វះខាត នាយ ក្រិប ដល់ថ្នាក់គាស់ជញ្ជាំងផ្ទះ ធ្វើមឈូសឲ្យស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពឪពុក ។

នេះពិតជាក្ដុកក្ដួលពេកហើយ ដោ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យ នាយ ក្រិប គ្មានប្រាក់ទិញមឈូស សម្រាប់ដាក់ធាតុលោកមានគុណនោះទេ ដល់ថ្នាក់គាស់ជញ្ជាំងផ្ទះ មកធ្វើជា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មឈូស។

ហើយស្រាប់តែ១ថ្ងៃមុននេះ លេចលឺដំណឹងមកទៀតថា តារាកំប្លែងមាឌតូចនេះ បានធ្លាក់ខ្លួនឈឺ គ្មានប្រាក់ក្នុងខ្លួន សូម្បីមួយរៀល ជាពិសេសលោកត្រូវដើរតួជាមេគ្រួសារ ដែលត្រូវទទួលខុសត្រូវ ចំពោះកូនៗ និងប្រពន្ធកំពុងពរពោះទៀត។

បន្ថែមពីនេះ នាយ ក្រិប បានអំពាវនាវដល់ សប្បុរសជនចិត្តធម៌ទាំងឡាយ ជួយឧបត្ថម្ភជាថវិកាបន្តិចបន្តួច ដើម្បីមានលទ្ធភាពឲ្យ កូនៗបានចូលរៀនបន្តវិញ និងអាចសម្រាលទុក្ខលំបាករូបគាត់បានខ្លះ ព្រោះសព្វថ្ងៃ តារាកំប្លែងកម្សត់រូបនេះ គ្មានទីពឹងនោះឡើយ ៕