ក្រោយពីមានប្រភពព័ត៌មានច្បាស់ការណ៍ជាច្រើនបានឱ្យដឹងថា នៅរយៈពេលចុងក្រោយនេះចំនួនភ្ញៀវទេសចរណ៍ដែលមកលេងខេត្តសៀមរាប ហាក់មានការធ្លាក់ចុះយ៉ាងខ្លាំងស្ទើរនឹកស្មានមិនដល់ ដែលហេតុការណ៍នេះមិនដែលកើតមានពីមុនមកឡើយ ទើបតែឆ្នាំ២០១៩នេះ ។
ចំពោះបញ្ហាប្រឈមនេះ ជាការឆ្លើយតបនឹងការធ្លាក់ចុះចំនួនភ្ញៀវទេសចរ ក្រសួងទេសចរណ៍ គ្រោងនឹងបំពាក់ភ្លើងបំភ្លឺនៅតាមប្រាសាទអង្គរវត្ត និងប្រាសាទមួយចំនួនទៀត ដើម្បីឱ្យភ្ញៀវទេសចរអាចចូលទៅទស្សនានៅពេលរាត្រី។ នេះជាគម្រោងមួយនៅក្នុងគម្រោងជាច្រើនទៀត ដែលគណៈកម្មការអន្តរក្រសួង បានលើកឡើងក្នុងកិច្ចមួយនៅខេត្តសៀមរាប ថ្ងៃទី១៦ កញ្ញា ដើម្បីស្រោចស្រង់កំណើនភ្ញៀវទេសចរបរទេសឡើងវិញ ក្រោយមានការធ្លាក់ចុះក្នុងរយៈពេល៨ខែ ជាប់ៗគ្នាក្នុងឆ្នាំ២០១៩នេះ ។ នេះបើយោងតាមប្រភពព័ត៌មានពី ទំព័រហ្វេសប៊ុកផេក លោក ផែង វណ្ណៈ ។
ដោយឡែកចំពោះ បញ្ហាបាត់បង់ភ្ញៀវទេសចរណ៏យ៉ងគំហុកនេះដែរ ជប៉ុនគេនិយាយពាក្យមួយឃ្លា កំហុសតូចៗបញ្ហានឹងធំ សង្គមទេសចរណ៍សៀមរាបធ្លាក់ភ្ញៀវវាបណ្តាលមកពីកំហុសតូចច្រើនរាប់មិនអស់ ឧទាហរណ៍ដូចជា ការកោរតំលៃភ្ញៀវ ភាពរញេរញ៉ៃពេលមកដល់ព្រំដែន ហេដ្ឋារចនាសំព័ន្ធផ្លូវថ្នល់ក្នុងតំបន់ទេសចរណ៍សៀមរាបអន់ ចុងក្រោយអត់ភ្ញៀវ ៕