ពេលនេះតារាចម្រៀងលោក ឆាយ វីរៈយុទ្ធ បានបកស្រាយឈ្មោះកូនស្រីដ៏គួរអោយស្រលាញ់របស់ខ្លួន មានអត្ថន័យថា…

ភ្នំពេញ៖ តារាចម្រៀងប្រុសដែលជាគ្រាប់ពេជ្រមួយដួងប្រចាំផលិតកម្មសាន់ដេ លោក ឆាយ​ វីរៈយុទ្ធ បានបង្ហាញមុខកូនស្រីដ៏គួរអោយស្រលាញ់របស់ខ្លួន ក្រោយពីសម្រាល ។ ក្នុងនោះផងដែរលោក បានសរសេរប្រាប់

មហាជន ក៏ដូចជាអ្នកគាំទ្រលោកថា៖ «កូនស្រីរបស់ខ្លួន មានឈ្មោះថា វីរៈយុទ្ធ អភិជាតាទេវី ហៅ អាតារ៉ា កើតនៅថ្ងៃទី១៥ ព្រឹកនេះវេលាម៉ោង ៨ និង២៧នាទី ជាមួយទម្ងន់ ៣គីឡូក្រាម»។

លោកក៏បានបញ្ជាក់ទៀតថាពេលនេះទាំងម្តាយនិងកូនស្រីមានសុខភាពល្អ ហើយមានសុវត្ថិភាពទាំងអស់គ្នាផងដែរ ។ ហើយថ្ងៃនេះផងដែរលោក បានបកស្រាយឈ្មោះកូនស្រីរបស់ខ្លួនអោយគ្រប់គ្នាបានដឹងថា៖ «ជំរាបសួរលោកតា លោកយាយ អ៊ំ ពូ មីង បងៗ នេះគឺជាអត្ថន័យឈ្មោះរបស់អូនដែលលោកប៉ា និង អ្នកម៉ាក់ ដាក់អោយ៖ វីរៈយុទ្ធ អភិជាតាទេវី
– អភិជាតា ៖ មានត្រកូល មានពូជ និង មានប្រាជ្ញាឈ្លាសវៃ
– ទេវី ៖ ស្រ្តីដែលជាធំ ជាគ្រូអ្នកផង» ៕