តារាម៉ូតដ៏ល្បីឈ្មោះម្នាក់របស់ប្រទេសថៃ បានស្លាប់ដោយសារតែ ថ្នាំសម្រើនហួសកម្រិតនិង… (មានវីដេអូ)

ថៃ៖ កាលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ មានរឿងគួរអោយភ្ញាកផ្អើលមួយបានកើតឡើង ដោយមានតារាម៉ូដែលថៃដ៏ល្បីគឺនាង Lunlabelle.thitim បានស្លាប់ទាំងវ័យក្មេង ដោយមិនដឹងមូលហេតុច្បាស់លាស់ ។

ទោះជាយ៉ាងណា រហូតមកទល់ពេលនេះ សមត្ថកិច្ចក៏ពុំទាន់ដឹងមកពីហេតុអ្វីទេ ប៉ុន្តែព័ត៌មានបឋមគឺមានរឿងពីរដែលសង្ស័យនោះ ទី១ អាចបណ្តាលមកពីនាងត្រូវបានគេបញ្ច្រកថ្នាំសម្រើបហួសកម្រិត ទី២ អាចមកពីគាំងបេះដូង ខណៈដែលនាងផឹកស្រាច្រើនពេក ។

សពរបស់នាងត្រូវបានគេឃើញដេកស្លាប់នៅបន្ទប់របស់នាង ប៉ុន្តែមុនស្លាប់គេឃើញមានបុរសម្នាក់បានគ្រានាងចូលបន្ទប់ទាំងសភាពរបស់នាងបាត់បង់ស្មារតី នេះបើយោងតាមកាមេរ៉ាសុវត្ថិភាព ។ ពេលនេះបុរសនោះត្រូវបានឃុំខ្លួនដើម្បីស៊ើបអង្កេត ខណៈពេលដែលសាច់ញាតិនៅតែមិនអស់ចិត្តពីមូលហេតុនៃការស្លាប់ ។

ពេលនេះគ្រូពេទ្យពិនិត្យបឋម និងរង់ចាំការបញ្ជាក់ជាផ្លូវការយៈពេល ៤៥ថ្ងៃទៀត ។ ប្រិយមិត្តចង់ដឹងច្បាស់សូមទស្សនាវីដេអូខាងក្រោម៖


វីដេអូខាងក្រោម