កណ្តាប់ដៃដែកសង្ឃរា! វីដេអូមួយ បានបង្ហាញថា MIKE TYSON គឺជាកីឡាករប្រដាល់កណ្តាប់ដៃដែក ដែលគ្រប់គ្នាពិបាកនឹងទប់ទល់ ហើយភ័យញ័រ…

តោះមកស្គាល់ប្រវត្តិរបស់កំពូលស្តេចប្រដាល់លំដាប់ពិភពលោក គឺលោក Michael Gerard Tyson ដែលកើតថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ១៩៦៦ គឺជាអតីតអ្នកប្រដាល់អាជីពអាមេរិចដែលបានប្រកួតប្រជែងពីឆ្នាំ ១៩៨៥ ដល់ ២០០៥ ហើយកីឡាករប្រដាល់រូបនេះ គឺជោគជ័យជាខ្លាំងក្នុងអាជីពរបស់ខ្លួន។

គាត់បានកាន់កាប់ជាស្តេចសោយរាជ្យជាម្ចាស់នៃខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោកដែលមិនមានគូរប្រជែងណាអាចដណ្តើមបាន និងរក្សាកំណត់ត្រាជាអ្នកប្រដាល់វ័យក្មេងជាងគេក្នុងការឈ្នះជើងឯកទម្ងន់ធ្ងន់នៅអាយុ ២០ ឆ្នាំ។

ហើយពេលនេះ គេបានរៀបចំជាវីដេអូដែលចង់រំលឹកឱ្យគ្រប់គ្នាបានឃើញថា​ ប្រវត្តិនៅសៃវៀនរបស់គាត់គឺពិតជាសាហាវ ដែលមួយដៃៗរបស់គាត់គឺអាចឆក់យកជីវិតអ្នកបាន បើសិនជាអ្នកប្រហែស ហើយផ្គើននឹងកណ្តាប់ដៃរបស់គាត់។

សូមទស្សនាវីដេអូ៖