មើលហើយធានាថាសើចម៉ង! នាយ ពែកមី ប្រតិកម្ម​​​ចំពោះ​ជើង​ហោះហើរ​យន្តហោះ​ផ្លាស់ប្ដូរ ​ទិសដៅ ​ដោយសារ​មាន​អ្នកជំងឺ​បេះដូង (មានវីដេអូ)

ភ្នំពេញ៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ តារាកំប្លែងនាយ ពែកមី បានចេញពីស្រុកខ្មែរឆ្ពោះទៅទឹកដីប្រទេសអូស្រា្តលី នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ម្សិលមិញនេះ ដើម្បីច្រៀងកម្សាន្តជូនបងប្អូនខ្មែរនៅទីនោះ ។

ប៉ុន្តែលោកត្រូវបានផ្លាស់ប្តូរជើងហោះហើរ ហើយលោកក៏បានសរសេររៀបរាប់ថា៖ «រឿងពិត មិនមែនកំប្លែង លើកទី១ ជិះយន្តហោះ២២ ម៉ោងមកកន្លែងដដែល ។ អត់ចេះអង់គ្លេស សួរគេថា អស់សាំង ខ្លះថាគេមិនអោយហោះទៅ ឥឡូវមកដល់កន្លែងដដែល »។

តារាកំប្លែងដ៏មានប្រជាប្រិយរូបនេះ បានបន្ថែមទៀតថា៖ « ករណីដែលគេបង្វែរការហើយហើរ ដោយសារតែមានបញ្ហាអ្នកជំងឺគាំងបេះដូងនៅលើយន្តហោះ គេក៏សម្រេចចុះចតយន្តហោះនៅឥណ្ឌូនេសុី ពេលដែលចុះហើយនៅបញ្ចៀស ចោលនៅនឹងដីប្រហែល២ឬ៣ម៉ោង គេថាអស់សាំង ។ ប្រហែលរកទិញសាង មិនបានទេ ក្រោយមកគេថាទៅអូស្រ្តាលីមិនកើតទេ សាំងទៅមិនដល់ »។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូខាងក្រោម