តារា tiktok កញ្ញា សុខ លីន ត្រូវនារីម្នាក់រិះគន់ថា យកសពម្ដាយមកធ្វើអាជីវកម្មប្រូម៉ូតូផេក (មានវីដេអូ)

ប្រិយមិត្តប្រាកដជាបានដឹងហើយ ចំពោះរឿងដ៏សោកសៅរបស់តារាស្រី tik tok ដ៏ល្បីម្នាក់គឺ កញ្ញា សុខ លីន ដែលម្ដាយរបស់នាង ទើបតែទទួលមរណៈភាព នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ ។

ចំពោះដំណឹងដ៏សោកសៅមួយនេះ ត្រូវបានមហាជនជាច្រើន មានការសោកស្ដាយ និងចូលរួមរំលែកទុក្ខផងដែរ ដែលតារា tik tok ខាងលើត្រូវបាត់បង់ម្ដាយជាទីស្រលាញ់ទាំងនាងនៅក្មេងខ្ចីបែបនេះ ។

ប៉ុន្តែស្របពេលដែលម្ដាយរបស់តារាខាងលើនេះ​ បានចែកឋានទៅ ស្រាប់តែមានការរិះគន់ផងដែរ ពីនារីម្នាក់ទៅលើរូបនាង ដោយបាននិយាយថា កញ្ញា សុខ លីន បែរជាយកសពម្ដាយមកធ្វើអាជីវកម្មប្រូម៉ូតូផេកទៅវិញ ដោយសារតែតារាខាងលើ live វីដេអូក្នុងបណ្ដាញសង្គមសឹងគ្រប់ពេល ។

ដោយគណនី​ដែលរិះគន់ខាងលើ មានឈ្មោះថា សេង ពិសី ដោយបានសរសេររិះគន់ថា៖ «សូម្បីតែម្ដាយខ្លួនឯងស្លាប់ក៏យកមកប្រូម៉ូតផេកកើតដែរ ដើម្បីបាន Like បានshare មិនដើរតែទើសគេទេ តែបើកហ្វេបុកឃើញតែនាងម្នាក់ហ្នឹងហើយក្នុងឡានពេទ្យក៏ឡាយវីឌីអូកើត ម្ដាយត្រដរចង់ដាច់ខ្យល់ក៏ឡាយកើតមិនដឹងជាកូនរបៀបម៉េចទេ» ។

យ៉ាងណាទោះគណនីខាងលើ មិនបានបញ្ជាក់ឈ្មោះក៏ដោយ ក៏គេអាចដឹងបានដែលថា គឺចង់សំដៅទៅលើកញ្ញា សុខ សុខលីន ដែលជាតារា tik tok ខាងលើ ។ ពីព្រោះដោយសារតែមាន វីដេអូរបស់ម្ដាយនាង មុនគាត់ផុតដង្ហើមទាំងវេទនា ចេញមកក្រៅ ដែលពិបាកភ្នែកមើលណាស់ ៕

កាន់តជ្រាបច្បាស់សូមមើលវីដេអូខាងក្រោម៖

វីដេអូ៖