បិណ្ឌទី៥ថ្ងៃនេះ ពេជ្រសូលីកា លេងខ្លួនក្នុងឈុតសាមញ្ញសក្តិសមជាស្រ្តីខ្មែរតែម្តង… (មានរូបភាពច្រើន)

ភ្នំពេញ៖ ប្រិយមិត្តដឹងរួចមកហើយថាតារាចម្រៀងស្រីកញ្ញា ពេជ្រ សូលីកា ទើបតែចូលប្រលូកនិងសិល្បៈវិញក៏ពិតមែន តែអ្នកគាំទ្ររបស់កញ្ញាជាច្រើនបានសារទក្នុងការវិលត្រលប់មកវិញនេះណាស់ ។ បើទោះជាកញ្ញាមានការរវល់ខ្លាំង ក្នុងការងារសិល្បៈយ៉ាងណាក្តី ក៏កញ្ញាមិនបានភ្លេចទៅវត្តធ្វើបុណ្យសាងកុសល ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ។

ពេលព្រឹកមិញនេះគេឃើញមាន តារាជាច្រើនបាននាគ្រួសារទៅវត្ត នេះបើក្រឡែកទៅមើលតារាចម្រៀងស្រីរូបស្រស់នេះ ក៏បានទៅវត្តជាមួយបងប្អូនសាច់ញាតិរបស់់នាងដែរ ។

អ្វីដែលគួរអោយចាប់អារម្មណ៍នោះ គឺកញ្ញាបានស្លៀកឈុតបុរាណ ធ្វើអោយមហាជនជាច្រើនសរសើរដល់រូបនាងគ្រប់គ្នា ពិតជាស្រស់ស្អាតខ្លាំង ។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបខាងក្រោម៖