សហរដ្ឋអាមេរិក ប្រើយន្តហោះ F-15 និង F-35 ទម្លាក់គ្រាប់បែក 40 តោន ទៅលើក្រុម IS ដើម្បី… (មានវីដេអូស្តែងៗ)

បរទេស៖ យោងតាមរយៈសារព៏ត៌មាន The Sun បានផ្សាយ ឃ្លីបវីដេអូនិងរូបភាព ដែលស្តីពីហ្វូងយន្តហោះរបស់សហរដ្ឋអាមេរិក វាប្រហារទៅលើកោះមួយដែលពោរពេញទៅដោយរដ្ឋឥស្លាម (IS) ស្ថិតនៅភាគខាងជើងប្រទេសអុីរ៉ាក់ ដោយទម្លាក់គ្រាប់ ៤០តោន កាលពីថ្ងៃទី១០ ខែកញ្ញា ។

សហរដ្ឋអាមេរិក ប្រើយន្តហោះរួបមាន F-15 និង F-35 ដើម្បីប្រឆាំងទៅលើក្រុមរដ្ឋឥស្លាម នៅកោះកានុស នៅជួរទន្លេថាយគ្រីស ខេត្តសាឡហេដឌិន ភាគខាងជើងទីក្រុងបាដាតប្រទេសអុីរ់ាក់ ។

ហើយប្រតិបត្តិការនេះមានឈ្មោះថា Operation Inherent Resolve (OIR) ជាចំណែកមួយនៃភារកិច្ចរួមរវាងកងទ័ពអុីរ៉ាក់ និងសម្ព័ន្ធមិត្ត ដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីកម្ចាត់ក្រុម IS ឲ្យផុតពូជ​ ៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូខាងក្រោម