អបអរផង! មានទុក្ខៗ ស្រាប់តែនាយ តាក់សុី ញញឹមខ្ជឹបជាមួយនឹងរថយន្តថ្មីរបស់ខ្លួន (មានវីដេអូ)

ប្រិយមិត្តមួយចំនួនធំ ប្រាកដជាបានដឹង រឿងតារាកម្លែងនាយ តាក់សុី ដែត្រូវក្រោយលាចាកសក្ខាបទ ត្រូវប្រពន្ធបោះបង់ចោល មានទុក្ខលំបាក គ្មានកន្លែងស្នាក់នៅ ហើយទុក្ខជាន់លើទុក្ខ ដោយនាពេលថ្មីៗកន្លងទៅ ត្រូវបានចោលលូកហោប៉ៅ អស់លុយមួយចំនួនផងដែរ ។

ទុក្ខមិនបានទាន់បានប៉ុន្មានផង ស្រាប់តែនាយ តាក់សុី ញញឹមបិទមាត់មិនជិតក្នុងវីដេអូមួយ ក្នុងភាពសប្បាយរីករាយ ដោយសារតែលោក ទើបទទួលបានរថយន្តថ្មីមួយ ។ ក្នុងនោះក៏បានបញ្ជាក់ផងដែរថា លុយទិញឡានថ្មីនេះ បានមកពីសប្បុរសជនជាច្រើន ដែលបានផ្ដល់ថវិកាជូនលោក ដើម្បីជួយសម្រួលទៅដល់ការប្រើប្រាស់មធ្យោបាយធ្វើដំណើរប្រចាំថ្ងៃ ដោយពេលនេះនាយ តាក់សុី បានទិញរថយន្ដមួយគ្រឿងបានហើយ ប៉ុន្ដែរូបលោកនៅខ្វះលុយអោយម្ចាស់រថយន្ដគេ ចំនួន ២,០០០ដុល្លារបន្ថែមទៀត ។

ទន្ទឹមនឹងនេះដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក លោក K01 បានសរសេរប្រាប់ឱ្យដឹងថា៖ «មកអបអរជាមួយនឹងនាយតាក់ស៊ី ដែលបាននាំសមាជិកថ្មីចូលផ្ទះ ហើយពេលនេះ សូមអោយបងជួបតែសំណាងល្អអរគុណដល់ គ្រុប ស្រលាញ់មួយជីវិត បេះដូងមនុស្សធម៏ ដែលបានរៃគ្នា ជួយបានខ្លះ ខ្លះទៀត គឺខ្វះគេសិន» ៕

វីដេអូ៖