បិណ្ឌ៥នេះ លោកខេមរៈ សិរីមន្ត និងភរិយា បានទៅវត្តសំរោងអណ្ដែត ថែមទាំងជួនពាក្យមួយឃ្លាដល់បងប្អូនថា…​

ភ្នំពេញ៖ តារាចម្រៀងប្រុសរូមសង្ហា ហើយក៏ជាតារាចម្រៀងប្រុសជួរមុខប្រចាំផលិតកម្មរស្មីហង្សមាស លោកខេមរៈ សិរីមន្ត ទោះបីជាលោករវល់និងការងារសិល្បៈយ៉ាងណាក្តីក៏លោក ឆ្លៀតពេលវេលាដ៏មានតម្លៃរបស់លោកនាំភរិយាជាទីស្រាលាញ់ទៅវត្ត ក្នុងឱកាលបុណ្យភ្ជុំបិណ្ឌ ។

ហើយកាលពីព្រឹកមិញថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នេះ យោងតាមគណនីយហ្វេសប៊ុកផេករបស់លោកបានសរសេររៀបរាប់ថា៖ «(វត្តសំរោងអណ្ដែតបិណ្ឌ5)ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌសូមបងប្អូនធ្វើដំណើរទីជិតទីឆ្ងាយបានសុខសប្បាយទាំងអស់គ្នាណា» ។ ហើយភ្លាមៗនោះដែរ ក៏មានការខលមិនសរសើរលោកនិងភរិយាលោកជាច្រើនហូរហែផងដែរ ៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖