កម្មអីយ៉ាងនេះ! ជួបប្តី​ទី​១​លែង​លះគ្នា ប្តី​​ទី​២កើត​អេដ​ស៍ ស្លា ប់​​​​ ប្តី​ទី​៣ប្រមឹក​ ហឹ ង្សា វា យ ផ្តា ច់ ជីវិត​​ប្រពន្ធទាំងមាន​កូន​ក្នុង​​ពោះ៦ខែ …

កណ្តាល៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កាលពី​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២០ ​​​​​​​​​​​​​​​​​​​​​​នគរបាល​ប៉ុស្តិ៍​កំពង់​សំណាញ់​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រុង​តា​ខ្មៅបានទទួល​​ពាក្យបណ្តឹង​ពីបងប្អូន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និង​កូន​ជន​រង​គ្រោះ ហើយបានធ្វើការ​ឃាត់​ខ្លួន​ជន​សង្សយ័ម្នាក់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដែល​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​លើ​ប្រពន្ធ​រហូត​ដល់​​បាត់​បង់​ជីវិត ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និង​បញ្ជូន​​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ ​​​​​​​​​​​​​​​​​​​​​​​​​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​ជនសង្សយ័ដែលសមត្ថ​កិច្ច​ឃាត់ខ្លួន​មាន ឈ្មោះ ណុ​ប សុ​វ​ណ្ណា​រៈ អាយុ​៤៥​ឆ្នាំ​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្នាក់​នៅ​ក្នុង​សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ​​​​​​​​​​​​​​​​​​​​​​​​​មុខ​របរ​ជា​ជាងភ្លើង និង​មាន​ផ្ទុក​ជំងឺអេដស៍​ផង​ដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចំណែក​ជន​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ ស៊ុម ស្រី​មឿ​ន ​​​​​​​​​​​​​​​​​​​​​​​​​​អាយុ​៣៧​ឆ្នាំ ជា​កម្មករ​សំណង់ មាន​ផ្ទៃ​ពោះ​៦​ខែ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បាន​បាត់​បង់​ជីវិត​​​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តាម​ពាក្យបណ្តឹង​របស់​ក្រុម​គ្រួសារ​ជន​រង​​គ្រោះ​រៀបរាប់​ឲ្យ​សមត្ថកិច្ច​ដឹង​ថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០២០ នៅ​ក្នុង​ការដ្ឋាន​សំណង់​ភូមិ​ព្រែក​រាំង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជនសង្ស័យបាន​​ផឹកស្រា​ស្រវឹង​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយ​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បន្ទាប់​មក ជនសង្សយ័នេះ​បាន​ទាត់​ប្រពន្ធ​១​ជើង​​ចំ​ចង្កេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយ​មក​ដល់​ថ្ងៃ​ទី​៩ ខែកក្កដា វេលា​ម៉ោង​១០​ព្រឹក ​​​​​​​​​​​​​​​​​​​ដោយ​ប្រពន្ធ​មាន​អាការ​ក្តៅ និង​រងា​​រ​ក្នុង​ខ្លួន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក៏​បាន​ជិះ​ម៉ូតូឌុប​មក​ជួប​បងប្អូន​នៅ​ស្ទឹង​មាន​ជ័យ ​​​​​​​​​​​​​​​​​​​​​​​​​​​រាជធានី​ភ្នំពេញ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​ពេល​នោះ​បងប្អូន​បាន​ជូន​ទៅ​មន្ទីរពេទ្យ​មិត្តភាព​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខ្មែរ​-​សូ​វៀត ដើម្បី​ពិនិត្យ​សុខភាព ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយ​ជន​​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​បងប្អូន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និង​កូនប្រុស​ឈ្មោះ តូ លី​ហ័​រ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជា​កូន​ប្តី​មុន​ថា គាត់​ត្រូវ​ប្តី​វាយ​ទាត់​ធាក់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បណ្តាល​ឲ្យ​មាន​របួស​ជាំ​ត្រគាក ដៃ​ឆ្វេង និង​ជាំភ្នែក ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លុះ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បាន​៧​ថ្ងៃ ​​​​​​​​​​​​​​​​​​​​​​​​​​​មក​ដល់​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២០ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​វេលា​ម៉ោង​១​និង​៥៧នាទី​រំលង​អធ្រាត្រ ដោយ​សារ​អាការ​ធ្ងន់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កូន​ក្នុង​ពោះ​ក៏​បាត់​បង់​ជីវិត ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចំណែក​ឯ​ម្តាយ​វិញ​​មាន​ជំងឺ​រលាក​សួត និង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មាន​ផ្ទុក​ជំងឺអេដស៍​ផង​នោះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​ក៏​បាន​បាត់​បង់​ជីវិត​​ដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រោយ​ការ​​បាត់​បង់​ជីវិត​​នេះ បងប្អូន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​និង​កូន​បាន​ឯកភាព​គ្នា​យក​សព​ទៅ​បូជា​នៅ​វត្ត​ទឹកថ្លា ខណ្ឌ​សែន​​សុខ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយ​ពី​ធ្វើបុណ្យ​បូជាសព​រួចរាល់​ក្រុម​គ្រួសារ​សាច់ញាតិ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បងប្អូន និង​កូន​ជន​រង​គ្រោះ បាន​សម្រេចចិត្ត​ទៅ​ដាក់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​កំពង់​សំណាញ់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រុង​តា​ខ្មៅ ​​​​​​​​​​​​​​​​​​​​​​​​​​​ដើម្បី​ឲ្យ​ឃាត់ខ្លួន​ជន​​ជា​ប្តី​យក​ទៅ​ចាត់ការ​តាម​ផ្លូវច្បាប់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តាម​ក្រុម​គ្រួសារ​បានឱ្យ​ដឹង​ថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្ត្រី​ដែល​​បាត់​បង់​ជីវិត​​នេះ​មានកូន​៤​នាក់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និង​មាន​ប្តី​៣​នាក់ ដែល
ប្តី​ទី​១ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មានកូន​៣​នាក់ ក៏​លែងលះ​គ្នា ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រោយមក​យកប្តី​ទី​២ មានកូន​​ម្នាក់​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និង​បាន​​បាត់​បង់​ជីវិត​ទៅ ដោយសារ​កើត​ជំងឺអេដស៍ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បន្ត​មក​ទៀត ក៏​បាន​យកប្តី​ទី​៣​ទៀត ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជា​មនុស្ស​ប្រមឹក មានកូន​ស្រី​​ម្នាក់​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បច្ចុប្បន្ន​អាយុ​៣​ឆ្នាំ និង​កំពុង​មាន​ផ្ទៃ​ពោះ​៦​ខែ​ទៀត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពេល​នេះ​ស្ត្រី​អភ័ព្វ​បាន​​បាត់​បង់​ជីវិត​​ទៅ​​ជាមួយនឹង​កូន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុង​ផ្ទៃ​បញ្ចប់ជីវិត​រងកម្ម ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឯ​​បុរស​ជា​ប្តី​​រូប​នេះវិញ​​ដែល​ក្លាយជា​អ្នកទោស​ប្រហែលជា​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដេក​ក្នុង​គុក​គ្មាន​ថ្ងៃ​ចេញ​នោះ​ទេ ៕