តារាសម្តែង សូដា នីតា ធ្វើអោយម្ចាស់ឡានដែលបានបើកប៉ះកៀរឡានរបស់នាង រំភើបចិត្តខ្លាំងរហូតដល់ស្រក់ទឹកភ្នែក (មានវីដេអូ)

ភ្នំពេញ៖ កាលពីយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងយ៉ាងស្ងប់ស្ងាត់ ដោយពុំរំខានដល់សមត្ថកិច្ចឫអ្នកសារព័ត៌មាននោះទេ ដោយសារតែភាគីទាំងសងខាងបានចរចាគ្នាតាមសំរួល ។

ដំបូលមានរថយន្តដឹកទំនិញ ដែលបានបើប៉ះកៀររថយន្តរបស់តារាសម្តែង សូដា នីតា ដែលកំពុងតែចតស្ងៀមនៅអែបចិញ្ចើមផ្លូវ នៃស្ថានីយ៍ប្រេឥន្ធនៈ PTT ។ នេះបើយោងតាមគណនីហ្វេសប៊ុករបស់តារាសម្តែង សូដា នីតា បានបញ្ហាញអារម្មណ៍តក់ស្លុតថា៖ «ប្រសិនជាខ្ញុំចុះដោយមិនមានការប្រុងប្រយ័ត្ន នឹង មិនមើលកញ្ចក់ចំហៀង ខ្ញុំប្រាកដជាស្លាប់ មើវិដេអូចប់នឹងយល់» ។

បើតាមរយៈវីដេអូ បងប្អូនមហាជននៅក្នុងសង្គមបានសម្តែងនូវការគោរព និងកោតសរសើរដល់ទឹកចិត្ត នាង ជាខ្លាំង ហើយធ្វើអោយបុរសវ័យក្មេងជាតៃកុងឡានម្នាក់ ទប់ទឹកភ្នែកអត់បាន ។ មិនថែមតែអនុគ្រោះនិងមិនយកលុយសំណងនោះទេ តារាសម្តែងរូបនេះក៏បានផ្តល់ដំបូន្មានដ៏ល្អថា៖

«ថ្ងៃក្រោយបើកបរត្រូវមានការប្រយ័ត្នអោយបានខ្ពស់ កុំព្យាយាមបើកជែងគ្នា ព្រោះថាវាអាចនាំអោយខូចខាតទាំងទ្រព្យសម្បត្តិ និងអាយុជីវិតអ្នកដទៃ និងខ្លួនឯងផងដែរ» ៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូខាងក្រោម