កាលពីព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក ឯកឧត្ដម ពេជ្រ ស្រស់ បានបង្ហោះរូបភាពនិងសារយ៉ាងខ្លី ថា៖
«មួយ ០ ស្មើ២៥,០០០រៀល កាត់ព្រឹក ដោយសារមិនពាក់ខ្សែក្រវ៉ាត់។ សូមចូលរួមគោរពនូវច្បាប់ចរាចរណ៍ ទាំងអស់គ្នា ដើម្បីការពារជីវិតខ្លួនឯងនិងអ្នកដទៃការគោរពច្បាប់ គឺ ត្រូវស្មើភាពគ្នាមិនត្រូវបែងចែកអ្នកតូច អ្នកធំ អ្នកមាននិងអ្នកក្រនោះឡើយ។ ពេជ្រ ស្រស់ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ (ពីខេត្តសៀមរាប) »៕