លោក ហេង ឡុង ទុកពេលអោយ អ្នកប្រមាថលើជាតិសាសន៍ខ្លួនឯង ក្នុងរយៈពេល២៤ម៉ោង អោយសុំទោសជាសាធារណៈ បើមិនដូច្នេះទេ…

រឿងរ៉ាវជម្លោះររវាងក្រុមពលករខ្មែរ នឹង ក្រុមសិល្បករខ្មែរ នឹង លោកឧកញ្ញ៉ាឡេង ណាវ៉ាត់ត្រា គឺជារឿងរ៉ាវដែលបងប្អូនអ្នកលេងបណ្តាញសង្គម កំពុងតាមដានយ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។ នឹងមតិពីបងប្អូនសិល្បះករ នឹង បណ្តាអ្នកលេងសង្គមហ្វេសប៊ុកជាច្រើនផងដែរ។

ហើយ ជម្លោះរវាង ក្រុមពលករ និងក្រុមតារានិងឪកញ់ា ចំពោះការថតវីដេអូ រាំក្នុងព្រលានយន្តហោះ ម៉ាឡេសុី ដែលធ្វើអោយខាងក្រុមពលករ ប្រើពាក្យដល់ «ពូជខ្មែរ» ផងដែរ ។ ចំពោះការប្រមាថដល់ពាក្យថា «ពូជខ្មែរ» នេះផងដែរ ត្រូវបានមហាជនមួយចំនួន មានការខឹងសម្បារ ហើយខាងក្រុមលោក ហេង ឡុង និង ឧកញ៉ា ឡេង ណាវ់ាត់ត្រា ក៏បានដាក់ពាក្យបណ្ដឹងនៅខ្មែរផងដែរ ដោយបានចោទថា ជាការប្រមាថខ្មែរមួយនគរ ។

ចំពោះការប្ដឹងនេះដែរ មុននេះបន្តិចលោក ហេង ឡុង បានទុកឪកាសសារជាថ្មី សម្រាប់អ្នកជេរពូជខ្មែរ អោយសុំទោសជាសាធារណៈ ក្នុងរយៈពេល ២៤ម៉ោង បើមិនដូច្នេះទេ នឹងគិតគូរតាមច្បាប់ ។ ដោយយោងតាមគណនីរបស់លោក បានសរសេរអោយដឹងថា៖

«ខ្ញុំសូមជំនួសមុខឲ្យក្រុមសិល្បករសិល្បការនី​ដែលរងការប្រមាថ និងពលរដ្ឋខ្មែរ​ដែលប្រឆាំងការប្រមាថលើជាតិសាសន៍ខ្លួនឯង គឺយេីងខ្ញុំផ្ដល់ឱកាសដល់ក្រុមដែលជេរប្រមាថជាតិសាសន៍ឯង ឱ្យចេញមុខមកសុំទោសជាសាធារណៈ ក្នុងរយៈពេល២៤ម៉ោង។
បើពុំនោះទេ យេីងខ្ញុំនឹងប្រើសិទ្ធិដើម្បីទាមទារមកវិញនូវកិត្តិយស និងសេចក្តីថ្លៃថ្នូរតាមផ្លូវច្បាប់ របស់ពូជសាសន៍ខ្មែរ និង សិល្បករសិល្បការិនី។» ៕