កំពុងតែល្បីវីដេអូព្រះសង្ឃ បញ្ចេញមហិរិទ្ធអស្ចារ្យ ស្រាប់តែមាន ​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​ប្រាប់ថា…

មានការភ្ញាក់ផ្អើលពេញសង្គម ដែលមានវីដេអូ បង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុកថៃ ដោយសារតែ មានព្រះសង្ឃមួយអង្គ បានបង្ហាញពីមហិរិទ្ធរបស់ខ្លួន ដោយការតាំងសមាធិកក្នុងខ្ទះខ្លាញ់ដ៏ក្ដៅ ។

ប៉ុន្តែក្រោយពីមានការចែករំលែកវីដេអូ ដែលអស្ចារ្យនេះ ស្រាប់តែមាន ​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​ថៃ Jessada Denduangboripant នៃ​សកល​វិទ្យាល័យ ជូឡា​ឡុងកន (Chulalongkorn) បាន​ស្រាយ​បញ្ជាក់ថា វា​ជា​ទង្វើ ក្លែងក្លាយ​ ។

លោក​ឲ្យដឹងថា ថ្វី​ត្បិត​តែ​ខ្ទះ​ខ្លាញ់​ត្រូវបាន​គេ​ដុត​ភ្លើង​ដាំ ប៉ុន្តែ​ប្រេង​នៅក្នុង​នោះ​ពុំ​បាន​ពុះ​ទេ ព្រោះថា ខ្ទះ​ខ្លាញ់​នេះ​ត្រូវបាន​គេ​ប្រើប្រាស់​វត្ថុ​ធាតុ​ពិសេស ហើយ​រៀបចំ​ជា ២​ស្រទាប់ ដើម្បី “​បង្ខាំង​កំដៅ​” ។ ចន្លោះ​នោះ​អាច​ត្រូវបាន​គេ​ដាក់​ទឹក​ចូល ហើយ​ទឹក​វា​នឹង​ស្រូប​យក​កម្តៅ រីឯ​ប្រេង​ពុំ​មាន​កម្តៅ​អ្វី​ទេ ។​

សាស្ត្រាចារ្យ Jessada នៅ​បាន​ចង្អុល​ប្រាប់​ពី​របៀប​សម្រាប់​ត្រួតពិនិត្យ​មើល​យ៉ាង​ងាយ ដោយ​គ្រាន់តែ​យក​ប្រដាប់​វាស់​សីតុណ្ហភាព​ដាក់​ក្នុង “​ប្រេង​” នោះ ការពិត​នឹង​ត្រូវ​បាន​ស្រាយ​បញ្ជាក់ ។ ម្យ៉ាងទៀត​ប្រភេទ​រុក្ខជាតិ​នៅក្នុង​ខ្ទះ​ជា​ប្រភេទ​កាត់​បន្ថយកម្តៅ ដែលធ្វើឲ្យ​អ្នកទស្សនា​មើលទៅ​គួរឲ្យ​ខ្លាច ៕