ទីបំផុត លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ចេញមុខនិយាយហើយ និងថាខ្លួនមិនបានស្ទុះទៅវាយក្រុមពលករទេ គឺមានបំណង…

រឿងរ៉ាវជម្លោះររវាងក្រុមពលករខ្មែរ នឹង ក្រុមសិល្បករខ្មែរ នឹង លោកឧកញ្ញ៉ាឡេង ណាវ៉ាត់ត្រា គឺជារឿងរ៉ាវដែលបងប្អូនអ្នកលេងបណ្តាញសង្គម កំពុងតាមដានយ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។ នឹងមតិពីបងប្អូនសិល្បះករ នឹង បណ្តាអ្នកលេងសង្គមហ្វេសប៊ុកជាច្រើនផងដែរ។

ចំណែកសកម្មរបស់លោកឧកញ្ញ៉ា ឡេង ណាវ៉ាត់ត្រាដែលត្រូវបានក្រុមពលករថតបានហាក់ដូចជាចង់ផ្ទុះមានអំពើហឹង្សានោះ រូបលោកក៏បានបកស្រាយនៅទង្វើនេះថា ចង់រារាំងការថតក្រុមពលរករ។ ដោយយោងទៅតាមផេកផ្លូវការរបស់លោក ហេង ឡូងបានបង្ហោះឲ្យដឹងថា: ការពិតត្រូវបានលាតត្រដាង​ ពីក្រុមលាបពណ៌ខ្ញុំបាទ ឡេង ណាវ៉ាត្រា សូមធ្វើការបកស្រាយដោយក្តីគោរពជូនជ្រាបថា សកម្មភាពកាយវិការដែល ខ្ញុំបានចូលទៅនោះ ក្នុងគោលបំណងតែ១គត់គឺសូមរារាំង ការថតរបស់បងប្អូន នៅព្រលានអ៊ីនឆន ប្រទេស កូរ៉េ តែត្រូវបានបង ហេងឡុង រាំងដៃខ្ញុំ ហើយប្រពន្ធខ្ញុំក៏ទាញដៃខ្ញុំចេញព្រោះគាត់ខ្លាចឈ្លោះគ្នា ។ សូមគោរពអរគុណបងប្អូនទាំងក្នុងនិងក្រៅប្រទេស៕