លោក តាន់ គីមសួរ ដាស់តឿន និងណែនាំមួយទៅដល់លោក ប៉ែន ចំរ៉ុង មិនត្រូវមើលងាយជាតិ ដៀលជាតិ ឬភ្លេចកំណើតរបស់ខ្លួនទេ

ប្រិយមិត្តប្រាកដជាបានដឹងហើយ ជម្លោះរវាង ក្រុមពលករ និងក្រុមតារានិងឪកញ់ា ចំពោះការថតវីដេអូ រាំក្នុងព្រលានយន្តហោះ ម៉ាឡេសុី ដែលធ្វើអោយខាងក្រុមពលករ ប្រើពាក្យដល់ «ពូជខ្មែរ» ផងដែរ ។

ចំពោះការប្រមាថដល់ពាក្យថា «ពូជខ្មែរ» នេះផងដែរ ត្រូវបានមហាជនមួយចំនួន មានការខឹងសម្បារ ហើយខាងក្រុមលោក ហេង ឡុង និង ឧកញ៉ា ឡេង ណាវ់ាត់ត្រា ក៏បានដាក់ពាក្យបណ្ដឹងនៅខ្មែរផងដែរ ដោយបានចោទថា ជាការប្រមាថខ្មែរមួយនគរ ។

ដោយឡែក មុននេះបន្តិចស្រាប់តែ លោក តាន់ គីមសួរ បានបង្ហោះសារដាស់តឿន និងណែនាំមួយទៅដល់លោក ប៉ែន ចំរ៉ុង ក្នុងបណ្តាញសង្គមថា៖ «ពាក់ទង់តំណាងជាតិឲ្យប្អូនប្រុសនៅលើកំពូលភ្នំឱរ៉ាល់ ហើយប្រាប់ប្អូនប្រុសថា៖ ទោះបីទៅដល់ទីណា កាលៈទេសៈណាក៏ដោយ មិនត្រូវមើលងាយជាតិ ដៀលជាតិ ឬភ្លេចកំណើតរបស់ខ្លួនទេ។ អ្នកណាធ្វើខុស ដៀលថាអ្នកហ្នឹងទៅ ជាតិមិនបានបង្រៀនឲ្យអ្នកណាម្នាក់អាក្រក់ទេ មោទកភាពជាតិខ្មែរ បើអ្នកមិនពេញចិត្តជាតិសាសន៍មួយនេះទេ ឈប់ប្រើភាសា ឬរស់នៅជាមួយជាតិសាសន៍នេះបន្តទៀត» ៕