សាកមើលបាន! ចង់ឡើងកំពស់ ត្រូវទទួលទានអាហារទាំង ៦ នេះមានប្រសិទ្ធភាពណាស់!

កំពស់ខ្ពស់សមរម្យគឺជាអ្វីដែលមនុស្សភាគច្រើន ចង់បានដើម្បីបង្កើនទំនុកចិត្ត ក៏ដូចជាភាពជឿជាក់លើ ខ្លួនឯង ខាងក្រោមនេះបង្ហាញពីអាហារដែលអ្នកគួរទទួលទាន ប្រសិនបើអ្នកចង់លូតកម្ពស់កាន់តែខ្ពស់៖

១.​ អាហារផ្សំឡើងពីទឹកដោះគោ

យ៉ាអួរ បឺទឹកដោះគោ និងអាហារផ្សំឡើងពីទឹកដោះគោផ្សេងៗ ដែលមានផ្ទុកសម្បូរទៅដោយវីតាមីន A វីតាមីន B វីតាមីន D និងវីតាមីន E ព្រមទាំងជាតិកាល់ស្យូមដែលចំាបាច់សម្រាប់បង្កើនការលូតលាស់ឆ្អឹង មានសុខភាពល្អរឹងមាំ ។
២. សាច់មាន់

ជាប្រភពដ៏ប្រសើរនៃប្រូតេអុីនដែលជួយបង្កើនការលូតលាស់ឆ្អឹង និងសាច់ដុំ ។ ចូរទទួលទានសាច់មាន់ឲ្យបានយ៉ាងហោចណាស់ ៥០ ក្រាមក្នុងមួយថ្ងៃជាប្រចាំ ។
៣. ស៊ុត

ជាប្រភពដ៏ល្អបំផុតចាំបាច់សម្រាប់ការលូតលាស់ឆ្អឹង និងសាច់ដុំ ហើយដើម្បីឆាប់កើនកម្ពស់ ចូរទទួលទានស៊ុតយ៉ាងហោចណាស់ពី ៣ ទៅ ៦ គ្រាប់ក្នុងមួយថ្ងៃ ។
៤. ផ្លែចេក

វាផ្ទុកដោយជាតិម៉ង់កាណែល កាល់ស្យូម ប៉ូតាស្យូម និងប្រូបាយអូទិក ដែលល្អសម្រាប់រាងកាយទាំងមូល ក៏ដូចជាឆ្អឹង រួមទាំងសាច់ដុំផងដែរ ។
៥. សណ្តែកសៀង

វាជួយបង្កើនការលូតលាស់នៃជាលិកា និងឆ្អឹង ហើយអ្នកនឹងទទួលបានកម្ពស់បន្ថែមគួរអោយភ្ញាក់ផ្អើល ដោយគ្រាន់តែព្យាយាមទទួលទានសណ្តែកសៀងត្រឹម ៥០ ក្រាមក្នុងមួយថ្ងៃ ។
៦. ត្រីសម្យូរខ្លាញ់

វាមានផ្ទុកទៅដោយអាសុីតខ្លាញ់អូមេហ្គា ៣ និងវីតាមីន D ដែលជួយដល់រាងកាយក្នុងការស្រូបយកសារធាតុចិញ្ចឹមដូចជា​ កាល់ស្យូម ល្អសម្រាប់ការលូតលាស់នៃឆ្អឹង ៕