ភ្នំពេញ៖ ប្រិយមិត្តបានជ្រាបច្បាស់ហើយថា រឿងរ៉ាវរវាងក្រុមតារាសិល្បៈដែលត្រូវបានឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំចេញទៅសម្តែង ច្រៀងនៅលើទឹកដីប្រទេសកូរ៉េ បន្ទាប់ពីពួកគាត់ត្រូវបានពលករមួយក្រុមធ្វើការិះគន់ និងជេរប្រមាថដល់ជាតិសាសន៍ខ្មែរទូទាំងប្រទេសនោះ ។
ដោយលែកពេលថ្មីៗនេះ មានគណនីហ្វេសប៊ុកដែលមានឈ្មោះថា Kevin Kouch បានធ្វើការលើកឡើងថា៖ «ក្នុងនាមខ្ញុំដែលបាននិងកំពុង បន្តការងារក្នុង សង្គមសិល្បៈ ពិតជាមានចិត្តសោមនស្ស រីករាយយ៉ាងខ្លាំងនាពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដោយហេតុថា តម្លៃនៃសិលធ៌មសង្គម ត្រូវបានគេផ្តោតនិងចាប់អារម្មណ៍ជាខ្លាំងឡើងវិញ… ការចាប់អារម្មណ៍គឺនៅត្រង់ថា តាមរយៈសកម្មភាពរបស់ ក្រុមសិល្បៈករ
សិល្បការនីមួយក្រុមតូច និងបងប្អូនពលករមួយក្រុមតូចផ្សេងទៀតបានប្រើពាក្យសម្តី មិនគួរគប្បី ដែលអ្នកខ្លះហៅថាជាការត្មិះដៀល ប្រមាថមើលងាយ ចំពោះគ្នាដែលរួមសញ្ជាតិខ្មែរតែមួយដោយផ្តើមចេញពីនិយាយស្តី រាំច្រៀង ចាក់ចម្រៀងបង្កសម្លេងរំខាន នៅឯព្រលានយន្តហោះ ដែលជាទីសាធារណៈលើទឹកដីប្រទេសរបស់គេ។ការតិះដៀលក្តី ប្រមាថក្តី គឺវាសុទ្ធតែជាមេរៀនសម្រាប់កែតម្រូវយេីងទាំងអស់គ្នា
(បេីយេីងមិនធ្វេី គេក៏មិនថា) តាមរយៈពាក្យសម្តី និងវីឌីអូ អ្នកណាខុស អ្នកណាត្រូវ គឺយេីងម្នាក់ៗសុទ្ធតែបានដឹងច្បាស់… យេីងត្រូវតែខិតខំពង្រឹងសីលធម៌ គុណធ៌ម របស់ខ្មែរយេីងអោយបានល្អ គឺសម្រាប់យេីងផ្ទាល់ និងសម្រាប់កូនចៅរបស់យេីងនាថ្ងៃអនាគត… យេីងសុទ្ធតែជាខ្មែរតែមួយ យើងគួរគប្បីបើកចិត្តឲ្យ
ទូលាយ ពិចារណាឲ្យគ្រប់ជ្រុងជ្រោយ មេត្តាអធ្យាស្រ័យឲ្យបានខ្ពស់ចំពោះខ្មែរដូចគ្នា ។ការសងសឹកមិនមែន ជាសិលធ៌ម គុណធ៌មរបស់ខ្មែរនោះឡើយ នោះបើអ្នកស្រឡាញ់ជាតិខ្លួនជាខ្មែរ ស្រឡាញ់សិលធ៌មខ្មែរ និងស្រឡាញ់កិត្តិយសខ្លួនជាខ្មែរ កុំឱ្យបរទេសជិតខាង គេមាក់ ងាយយេីងសូមអនុមោទនាកាន់បិណ្ឌ ទាំងអស់គ្នា និងសូមជួបតែសំណាងល្អៗ ពីខ្ញុំបាទ» ៕