ចិនភ័យហើយមើលទៅ! តៃវ៉ាន់ផលិត យន្តហោះច ម្បាំងក្នុងស្រុកដំបូង ហើយក៏ត្រៀមចេញប្រយុទ្ធដែរ ខណៈឥណ្ឌាបានដាក់មីសុីលកំ ណាចទ្រាម … (វីដេអូ)

បរទេស៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ថ្មីៗនេះប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៉ីងវិន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានចូលរួមទស្សនាដោយផ្ទាល់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ការធ្វើតេស្ដហោះហើរជាសាធារណៈលើកដំបូង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៃយន្ដហោះសម្រាប់ការបណ្ដុះបណ្ដាលការហោះហើរ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ផលិតនៅក្នុងស្រុកដ៏ថ្មីមួយគ្រឿង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខណៈរដ្ឋាភិបាលរបស់លោកស្រី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កំពុងពង្រឹងសមត្ថភាពការពារជាតិ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រឈមមុខនឹងការគំរាមកំហែងរឹតតែខ្លាំងពីសំណាក់ចិន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បើយោងតាមសារព័ត៌មាន CNBC ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅរសៀលថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឥន្ទ្រីក្លាហាន AT-5 ដែលជាយន្ដហោះច ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ម្បាំងជួយសម្រួល ដល់ការបណ្ដុះបណ្ដាលការហោះហើរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ត្រូវបានរចនា និងផលិតឡើងដោយក្រុមហ៊ុនរដ្ឋតៃវ៉ាន់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​AID (Aerospace Industrial Development Corp) ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាមួយកញ្ចប់ថវិកាអភិវឌ្ឍ ២.៣២ពាន់លានដុល្លារ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គឺជាយន្ដហោះផលិតនៅក្នុងស្រុកដំបូងបំផុតរបស់កោះតៃវាន់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ទាប់ពីយន្ដហោះចម្បាំង F-CK-1 Ching-kuo

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលត្រូវបានដាក់ឱ្យប្រើប្រាស់កាលពីជាង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៣ទសវត្សរ៍មុន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងឱកាសចុះត្រួតពិនិត្យ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងទស្សនាការហោះហើរសាកល្បងរបស់យន្ដហោះ AT-5 រយៈពេល ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​១២នាទី នៅទីក្រុងថៃជុង (Taichung) ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោកស្រីបាននិយាយថា យន្ដហោះស៊េរីថ្មីនេះគឺជាការ វា យ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បំបាក់គំនិតអ្នកដែលមើលស្រាលកោះតៃវ៉ាន់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងដែលធ្លាប់តែយល់ថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តៃវ៉ាន់គ្មានសមត្ថភាពអភិវឌ្ឍបច្ចេកវិទ្យា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយគួរតែផ្ដោតសំខាន់លើការទិញអា វុធពីបរទេស ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យន្ដហោះ AT-5 ក៏មានសមត្ថភាពបំពាក់អា វុធទំនើបផងដែរ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយកងទ័ពអាកាសតៃវ៉ាន់មានផែនការផលិតយន្ដហោះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចម្បាំងនេះឱ្យបាន ៦៦គ្រឿង នៅត្រឹមឆ្នាំ២០២៦ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដើម្បីជំនួសយន្ដហោះស៊េរីចាស់ AT-3 និង F-5​​ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ការបង្កើនសមត្ថភាពនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានកើតមានឡើងខណៈដែលកោះតៃវ៉ាន់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងមហាយក្សចិន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កំពុងមើលមុខគ្នាកាន់តែមិនត្រង់ ៕ មានវីដេអូខាងក្រោម៖

ប្រភព៖ CambodiaWIKINEWS